ព័ត៌មានសង្គម

អាកាសធាតុនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាស ជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៤។កម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ រួមជាមួយជ្រលងសម្ពាធទាបខ្សោយ នៅលើប្រទេសថៃ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។១-តំបន់វាលទំនាប-សីតុណ្ហភាពមធ្យមអប្បបរមា២៤°C អង្សាស និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C អង្សាសេ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនពី១-៣ម៉ែត្រ/វិនាទី។២-តំបន់ខ្ពង់រាប-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C អង្សាសេ ខ្យល់បក់មកពីទិសទក្សិណ និងទិសអាគ្នេយ៍ មានល្បឿនពី១-៣ម៉ែត្រ/វិនាទី។៣-តំបន់មាត់សមុទ្រ-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C អង្សាសេ។ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនពី៣-៥ម៉ែត្រ/វិនាទី។អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ៥ភាគរយ-រលកសមុទ្រអាចមានកម្ពស់ពី០,៥០-១,៥០ម៉ែត្រ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *