Featured នយោបាយ ព័ត៌មានសង្គម

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ភូមិគ្រឹះឯកឧត្តម ថាក់ស៊ីនស៊ីណាវ៉ាត្រាហើយ

បាងកក៖តាមសារព័ត៌មានថៃ“The Nation បានចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤នេះថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ភូមិគ្រឹះ Ban Chan Song La ក្នុងទីក្រុងបាងកកហើយ។ ដែលជាគេហដ្ឋានរបស់ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីជួបសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ដែលជាបងធម៌របស់សម្ដេច។សារព័ត៌មានដដែល​បាន​ឱ្យ​ដឹងទៀត​ថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញ​​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ដនមឿង ​ក្នុងទីក្រុងបាងកកនៅ​ម៉ោង១០ ព្រឹកថ្ងៃនេះ ដោយ​យន្តហោះ​ឯកជន​របស់សម្ដេច។រីឯសារព័ត៌មាន Thai PBS ក៏បានរាយការណ៍ផងដែរថា ការអញ្ជើញជួបសួរសុខទុក្ខឯកឧត្តម ថាក់ស៊ីន ពីសម្ដេចតេជោ ហ៊ុន សែន គឺដោយសារតែសម្ដេចព្រួយបារម្ភពីស្ថានភាព សុខភាពរបស់អតីតនាយករដ្ឋមន្ត្រីវ័យ៧៤ឆ្នាំរូបនេះ ក្រោយពេលដោះលែងឱ្យមានសេរីភាព។ចំណែកកូនស្រី​​ពៅ ឯកឧត្តមថាក់ស៊ីន គឺ​លោកស្រី ផេថងថាន បានប្រាប់អ្នកសារព័ត៌មានថា “ក្រោយពីជួបសួរសុខទុក្ខហើយ សម្ដេចតេជោ ហ៊ុន សែន នឹងពិសារអាហាថ្ងៃត្រង់ជាមួយបងធម៌គឺឯកឧត្តមថាក់ស៊ីន ផងដែរ។បន្ទាប់មកសម្ដេចនឹងអញ្ជើញត្រឡប់ទៅព្រះរាជាណាចក្រកម្ពុជាវិញ”។  គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចាប់តាំងពីឆ្នាំ១៩៩២រហូតមក គឺមុនឯកឧត្តម ថាក់ស៊ីនស៊ីណាវ៉ាត្រា ធ្វើជានាយករដ្ឋមន្ត្រីថៃមកម៉្លេះ៕

 

 

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *