ព័ត៌មានសង្គម សុខាភិបាល សេដ្ឋកិច្ច

បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​៣.០០០​កេស​ជូន​ក្រសួងសុខាភិបាល​

ភ្នំពេញ​៖​ក្រុមហ៊ុន​”​ខ្មែរ​ប៊ែ​វើ​រីជីស”បានបរិច្ចាគទឹកបរិសុទ្ធកម្ពុជាចំនួន៣.០០០​កេសជូនក្រសួងសុខាភិបាល​ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការចម្លង​ជំងឺ​កូ​វីដ​១៩​។​ពិធី​ប្រគល់​ទឹកបរិសុទ្ធ​កម្ពុជា​ធ្វើឡើង​នៅ​ក្រសួងសុខាភិបាល នា​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​។​

​ការបរិច្ចាគ​នេះ​គឺ​ដើម្បី​គាំទ្រ និង​ចូលរួម​លើកទឹកចិត្ត​ដល់​បុគ្គលិក​សុខាភិបាល និង​វេជ្ជបណ្ឌិត​ទាំងអស់ ដែលជា​វិ​រៈ​បុរស​ក្នុងការ​ព្យាបាល និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​។​កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន​ជីបម៉ុង​ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​”​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​”​បាន​បរិច្ចាគ​ថវិកា​៥០​ម៉ឺន​ដុល្លារ​ជូន​រាជរដ្ឋាភិបាល​សម្រាប់​ប្រតិបត្តិការ​ទប់ស្កាត់​វីរុស​កូ​វីដ​១៩​។​

​ក្រុមហ៊ុន “​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​” តែងតែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​យ៉ាងច្រើន​ដូចជា កាល​ខែកុម្ភៈ​ក្រុមហ៊ុន “​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​”​បាន​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​៣៣.០០០​កេស​ជូន​មន្ទីរពេទ្យ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​ចែកជូន​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ដោយ​ឥតគិតថ្លៃ​។

​ទឹកបរិសុទ្ធ​កម្ពុជា​ទឹក​ពិសា​ស្តង់ដារ​ខ្ពស់​ត្រូវបាន​បន្សុទ្ធ​១០០​ភាគរយ​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​អាល្លឺម៉ង់​ដែល​អាចជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​ធ្វើឱ្យ​ស្បែ​កមាន​សំណើម​និង​ជា​ទឹក​ពិសា​ប្រចាំថ្ងៃ​៕សុផល​

rsc

Leave a Reply

Your email address will not be published. Required fields are marked *