ព័ត៌មានសង្គម សុខាភិបាល

អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់ បានជា និង​ត្រឡប់ទៅផ្ទះ​វិញ

ភ្នំពេញ​៖​សេចក្តីប្រកាស​របស់រ​ដ្ឋ​បាល​ខេត្ត ត្បូងឃ្មុំ ចុះ​ថ្ងៃទី ២៤​ខែមីនា​ឆ្នាំ​២០២០​បាន​អះអាងថា ក្រុមគ្រូពេទ្យ​ជំនាញ បាន​យក​វត្ថុ​សំណាក​វិភាគ​របស់​អ្នក​ផ្ទុក​ជំងឺ​ខូ​វីដ​១៩​ចំនួន​៤​នាក់​ទៅធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។​គិត​ត្រឹម​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​នេះ​មាន​អ្នកជំងឺ​ចំនួន​២​រូប​ទទួលបាន​លទ្ធផល អវិជ្ជមាន​(​មិនមាន​ផ្ទុកមេរោគ ខូ​វីដ​១៩​គឺ​ពួកគេ​បានជា​សះស្បើយ​)​ចំនួន ២ លើក​។ អ្នក​ទាំង ២​នាក់​នោះ​មាន​៖
១. ឈ្មោះ ជុំ​សំ​(​សាន់​)​ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ​២. ឈ្មោះ អូស្មាន់ ភេទ​ប្រុស​អាយុ ៥៣ ឆ្នាំ​។​សេចក្តីប្រកាស​ដដែល​ប​ន្ថែ​ម​ថា បច្ចុប្បន្ន​អ្នក​ទាំង ២ នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​លំ​ស្ថាន​រៀងខ្លួន​វិញ​ហើយ ។​

ជាការ​កត់សម្គាល់ នេះ គឺជា​លើក​ទី ២ ហើយ​នៅ កម្ពុជា ដែលមាន​អ្នក​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ទាំងស្រុង ពី​ជំងឺ​កូ​វីដ ១៩​។ បន្ទាប់ពី​ករណី​លើក​ទី ១ គឺ​ជនជាតិ ចិន ម្នាក់​នៅ​ខេត្ត ព្រះសីហនុ ហើយ​រហូតមកដល់​ត្រឹម​រសៀល​ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០ នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ ខូ​វីដ ១៩ ចំនួន​៨៧​នាក់ ( ស្រី​២២​នាក់ ប្រុស​៦៥​នាក់​) ដែល​។​ក្នុងនោះ​ជនជាតិខ្មែរ​៣៥​នាក់ និង​ជនបរទេស​៥២​នាក់​(​ជា​៣​នាក់​)៕​ឃាង​

rsc

Leave a Reply

Your email address will not be published. Required fields are marked *