ព័ត៌មានអន្តរជាតិ

ឥណ្ឌា​ប្រកាស​ពី​វិធានការ​”បិទ​ប្រទេស​ទាំងមូល​”រយៈពេល​២១​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការឆ្លង COVID-19

ព័ត៌មាន​អន្តរជាតិ​៖​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិន​ដ្រា​ម៉ូ​ឌី​បានប្រកាសថា​រដ្ឋាភិបាល​របស់លោក នឹងដាក់​ចេញ​នូវ​វិធាន​ការបិទ​ប្រទេស​ទាំងមូល ដែលមាន​ប្រជាជន​ជាង​១.៣​ពាន់​លាន​នាក់ រយៈពេល​២១​ថ្ងៃ ចាប់ពី​ពាក់​កណ្ដាលយប់​នេះ​តទៅ ដើម្បី​ទប់ស្កាត់​ការឆ្លង COVID-19​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Bloomberg នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា ឆ្នាំ​២០២០​។​

​ការប្រកាស​ខាងលើ​របស់លោក​ម៉ូ​ឌី​ធ្វើឡើង​នៅ​ចំពេល​អាជ្ញាធរ​ឥណ្ឌា​កំពុង​អនុវត្ត​វិធាន​ការបិទ​រដ្ឋធានី​ញូ​ដេលី ដែលមាន​ប្រជាជន​រស់នៅ​ច្រើនជាង​១៨​លាន​នាក់ រហូតដល់​បញ្ចប់​ខែមីនា​នេះ​។ លើសពីនេះទៅទៀត ជា​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាល COVID-19 អាជ្ញាធរ​ឥណ្ឌា ក៏បាន​ដាក់​បំរាម​លើ​ការជួបជុំ​មនុស្ស ច្រើនជាង​៥​នាក់ ផងដែរ នៅតាម​រដ្ឋ​ជាច្រើន​ក្នុងប្រទេស​។

គិត​ត្រឹម ថ្ងៃ​ច័ន្ទ​ម្សិលមិញ ឥណ្ឌា​មាន​អ្នក​ឆ្លង COVID-19 ៤៨២​នាក់ ក្នុងនោះ​មាន​៩​នាក់​បាន​ស្លាប់​។​​ប៉ុន្តែ ទន្ទឹមគ្នា អ្នកជំនាសុខាភិបាល បាន​ព្រមាន​ថា​ករណី​ឆ្លង​អាច​នឹងមាន​ច្រើនជាង​នេះ​៕​ដើម​រាំង

rsc

Leave a Reply

Your email address will not be published. Required fields are marked *