សន្តិសុខ

​សមត្ថកិច្ចចាប់ចោរ​ម្នាក់ក្នុងចំណោមច្រើននាក់ដែល​លួច​ទូរស័ព្ទដៃ​ជាង​៨០​គ្រឿង​

បាត់ដំបង៖សមត្ថកិច្ចចាប់បានចោរ​ម្នាក់ក្នុងចំណោមច្រើននាក់ដែល​លួច​ទូរស័ព្ទដៃ​ជាង​៨០​គ្រឿងនៅ​ស្រុក​សង្កែ​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០​កន្លងទៅ​នៅ​ចំណុច​ភូមិ​ឃុំ​អន្លង់​វិល។​
ក្រោយមានហេតុការណ៍សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានម្នាក់ព្រមទាំង​ដកហូត​បាន​ទូរស័ព្ទ​១​ចំនួន​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ​។​កាលពីព្រឹកថ្ងៃទី៧​ខែមករាឆ្នាំ២០២០​ហើយ​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​៨​ខែមករា​ឆ្នាំ២០២០នេះ។

មន្ត្រីនគរបាលបានឱ្យដឹងថាជនសង្ស័យឈ្មោះវ៉នឡាវ៉ាន់ណាភេទ​ប្រុស អាយុ២២ ឆ្នាំ នៅ ភូមិ អន្លង់ វិលឃុំអន្លង់វិលស្រុកសង្កែ។ជននោះត្រូវបានកម្លាំងនគរបាលខេត្តសហការជាមួយនគរបាលស្រុកសង្កែស្រាវជ្រាវឃាត់ខ្លួនបានជាមួយនឹងវត្ថុតាងទូរស័ព្ទមួយចំនួន។ពេលនេះមន្ត្រីជំនាញកំពុងតែសួរនាំជនដៃដល់​ដើម្បីស្វែងរកវត្ថុតាងដទៃទៀតនិងបក្ខពួក ដែល​នៅ​សេសសល់​។

គួរបញ្ជាក់ ថា​កាលពីវេលារំលងអធ្រាត្រ​ចូលថ្ងៃទី៦​ខែមករាឆ្នាំ២០២០​នៅចំណុចហាងលក់ទូរស័ព្ទមួយកន្លែង​ស្ថិតនៅភូមិអន្លង់វិលឃុំអន្លង់វិលត្រូវជនមិនស្គាល់មុខប្រើកន្ត្រៃកាត់ទ្វារស័ង្កសីចូល លួច យកទូរស័ព្ទគ្រប់ប្រភេទ​អស់ជិត៨០គ្រឿង​និងសម្ភារមួយចំនួន​រួច​គេចខ្លួន បាត់​។

​ក្រោយ ពី ធ្វើការ ស្រាវជ្រាវ និង ស៊ើប អង្កេត​តាម​ជំនាញ​អស់ រយៈពេល២ថ្ងៃទើបកម្លាំងជំនាញឈានដល់ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​និង​បក្ខពួក​មួយចំនួន​កំពុង​រត់គេចខ្លួន​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *