ព័ត៌មានសង្គម សុខាភិបាល

​ក្រុមការងារ​សុខាភិបាល​ខេត្ត​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​តាម​ភូមិ​ជាប់​ព្រំដែន​ឡាវ​

ព្រះវិហារ​៖​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​ជាប់​និង​ព្រំដែន​ប្រទេស​ឡាវ​ក្នុង​ឃុំ​កំពង់​ស្រឡៅ​ស្រុក​ឆែប​ខេត្តព្រះវិហារ​បានទទួល​ការយកចិត្តទុកដាក់​ពី​មន្ត្រី​សុខាភិបាល​ខេត្ត​។​ក្នុង​យុទ្ធនា​ការចុះ​បាញ់ថ្នាំ​សម្លាប់​មូស​និង​ដាក់​ថ្នាំ​អាល់​បែ​ត​តាម​ពាងទឹក​អាងទឹក​ដើម្បី​ការពារ​ពី​ជំងឺគ្រុនឈាម​និង​ជំងឺ​គ្រុន​ឈី​ក​។​

​លោក​វេជ្ជបណ្ឌិត គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា​៖​ដោយ​ទទួលបាន​ព័ត៌មាន​ស្តីពី​ការ​រាតត្បាត​នៃ​ជំងឺ​គ្រុន​ឈី​ក​,​ជំងឺគ្រុនឈាម​នៅ​ភូមិ​សួង​ភូមិ​កំពង់ព្រះ​ឥ​ន្ធ​និង​ភូមិ​កំពង់​សាមី​ក្នុង​ឃុំ​កំពង់​ស្រឡៅ​ស្រុក​ឆែប​ជាប់​និង​ព្រំដែន​ឡាវ​,​។​

​កាលពី​ទី​២១​ខែកក្កដា​លោក​បាន​ដឹកនាំ​មន្ត្រី​សុខាភិបាល​ចុះ​ពិនិត្យ​សកម្មភាព​ការបាញ់​ថ្នាំ​សម្លាប់​មូស​និង​ដាក់​ថ្នាំ​អាល់​បែ​ត​តាម​ពាងទឹក​អាងទឹក​ប្រជាពលរដ្ឋ​ទាំង​៣​ភូមិ​ដើម្បី​ទប់ស្កាត់​ការ​រា​ត្បា​តនៃ​ជំងឺ​គ្រុន​ឈី​ក​និង​ជំងឺគ្រុនឈាម​នេះ​។​

ជាមួយគ្នានេះ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ក៏បាន​អប់រំ​សុខភាព​ដល់​ប្រជាពលរដ្ឋ​ឲ្យ​រក្សា​អនាម័យ​ជាប់​ជានិច្ច​ក្នុងការ​រស់នៅ​។​ទន្ទឹមនឹងនោះ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ​គឺ​ត្រូវ​លុប​ក្រលុក​សំបក​កង់ឡាន​កង់​ម៉ូតូ​ចាស់ៗ​ឫ​ក៏​សំបក​កំប៉ុង​ដែល​អាច​ដក់​ទឹកបាន​ដើម្បី​ការពារ​កុំឱ្យ​សត្វ​មូស​បង្ក​កំណើត​បាន​។​

​លោក​វេជ្ជបណ្ឌិត​គួ​ង​ឡូ​បាន​បញ្ជាក់ថា​ក្នុងនាម​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​លោក​នឹង​តាមដាន​មើលថា​តើ​មួយអាទិត្យ​ក្រោយ​បន្ទាប់ពី​បាន​ចុះ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​និង​ដាក់​ថ្នាំ​អាល់​បែ​ត​តាម​ពាងទឹក​អាងទឹក​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​តើ​ជំងឺ​គ្រុន​ឈី​កមាន​ការថយចុះ​ទេ​?​បើសិន​មានការ​ថយចុះ​យើង​នឹង​បន្ត​ចុះ​អប់រំ​ទៀត​។​
​ប៉ុន្តែ​បើសិនជា​ជំងឺ​គ្រុន​ឈី​ក​គ្រុនឈាម​មិន​ថយចុះ​ទេ​មន្ទីរ​សុខាភិបាល​ខេត្ត​នឹងធ្វើ​យុទ្ធនាការ​មួយទៀត​គឺ​សហការ​ជាមួយ​យុវជន​ស​.​ស​.​យ​.​ក​របស់​មន្ទីរ​សុខាភិបាល​យុវជន​កាកបាទក្រហម​កម្ពុជា​និង​យុវជន​ស​.​ស​.​យ​.​ក​ស្រុក​ឆែប​ចុះ​ដើរ​សម្អាត​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមូល​វត្ថុ​ចាស់ៗ​ដែល​ដក់​ទឹក​កប់​ចោល​តែម្តង​។​

លោក​វេជ្ជបណ្ឌិត គួ​ង ឡូ ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការពារ​ខ្លួន​ជានិច្ច កុំ​ឲ្យ​កើត​ជំងឺ​កូ​វីដ​១៩​។ ដែល​វិធានការ​ការពារ​ដ៏​មាន​ប្រសិទ្ធិភាព​នោះ​គឺ​ត្រូវ​អនុវត្តន៍​ឱ្យបាន​ទៀងទាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​មន្ទីរ​សុខាភិបាល​ខេត្ត​៕ប៊ូ រ៉ា

Leave a Reply

Your email address will not be published. Required fields are marked *