ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចចាប់ក្មេងទំនើង១៥នាក់បញ្ជូនទៅតុលាការករណីប្រយុទ្ធគ្នាលើដងផ្លូវ

បាត់ដំបង៖កម្លាំងនគរបាលខេត្តនិងនគរបាលស្រុកឯកភ្នំកាលពីថ្ងៃ១៣ខែមីនាឆ្នាំ២០២១បានបង្ក្រាបក្រុមក្មេងទំនើងចំនួន១៥នាក់ដកហូតម៉ូតូ២គ្រឿងនៅក្នុងភូមិព្រែកតាច្រែងឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបងករណីវាយតប់គ្នាធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។

លោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថា៖ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបាននាំខ្លួនក្មេងទំនើងទាំង២ក្រុមមានចំនួន១៥នាក់គឺក្រុម Boy Srerមានចំនួន៨នាក់និងក្រុម Boy Loyចំនួន៧ នាក់។

វត្ថុតាងដកហូតរួមមាន៖ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវសពាក់ផ្លាកលេខ បាត់ដំបង1AK 7980ចំនួន១គ្រឿង។ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ពាក់ផ្លាកលេខបាត់ដំបង1N8871ចំនួន១គ្រឿង។កាំបិតខ្វែវដងឬស្សីប្រវែង១ម៉ែត្រ១ដើមនិងដុំឥដ្ឋ២ដុំ ។


លោកឈឿងគឹមសុងបានបញ្ជាក់ថា៖មូលហេតុដែលក្មេងទំនើងទាំងពីរក្រុមនេះមានទំនាស់ជាមួយគ្នាគឺមកពីការសរសេរខូមិនCommentដៀមដាមឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គម Tik tok នាពេលកន្លងមក។ក្រោយមកក៏ផ្តើមទៅជាសកម្មភាពជាក់ស្តែងនៅលើសមរភូមិដងផ្លូវតែម្តង។ បច្ចុប្បន្នសមត្ថកិច្ចបានសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការសាលាដើម្បីចាត់ការតាម​​នីតិវិធី៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *