សន្តិសុខ

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីលួចគាស់ផ្ទះគេចូលលួចទ្រព្យសម្បត្តិ

បាត់ដំបង៖កម្លាំងនគរបាលខេត្តកាលពីថ្ងៃទី១១ខែមេសាឆ្នាំ២០២១បានបញ្ជូនសង្ស័យម្នាក់ទៅតុលាការករណីលួចគាស់ផ្ទះគេចូលលួចទ្រព្យសម្បត្តិ។ជនរូបនេះត្រូវកម្លាំងនគរបាលក្រុងបាត់ដំបងចាប់ខ្លួនបានតាមពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះកាលពីពេលថ្មីៗនេះនៅភូមិរតនៈសង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបង។


លោកវរសេនីយ៍ឯកឈឿងគឹមសុងនាយព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថា៖ម្ចាស់ផ្ទះឈ្មោះ យសវណ្ណជីរិនភេទប្រុសអាយុ៣៥ឆ្នាំមុខរបរបុគ្គលិកធានាគាកាណាឌីយ៉ានៅភូមិសង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបង។ចំណែកជនសង្ស័យឈ្មោះអ៊ិនសារ៉ាថាភេទប្រុសអាយុ៣៩ឆ្នាំនៅភូមិសាលាបាឡាត់សង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបង។

ដកហូតវត្ថុតាងរួមមានញញួរចំនួន១កូនក្រឡឹងធ្វើពីឈើ៤ដុំកន្រ្តៃ១ទួណឺវីស១ដង្កាប់១កាំបិតចុងស្រួច១។បច្ចុប្បន្នជនសង្ស័យត្រូវផ្នែកជំនាញបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *