សន្តិសុខ

​កម្មករ​ទូក​សម្លាប់​គ្នា​នៅលើ​ដែនសមុទ្រ​ខេត្តព្រះសីហនុសមត្ថកិ្ចចាប់ឃាត.ក​ហើយ​​

ព្រះសីហនុ​៖​ជនសង្ស័យ​ម្នាក់​ដែល​សម្លាប់​កូនដៃ​ទូក​និង​តៃកុង​នៅលើ​ដែនសមុទ្រ​ក្រុងព្រះសីហនុ​សមត្ថកិច្ច​ចាប់បាន​ហើយ​ជនសង្ស័យ​រត់គេចខ្លួន​ទៅសំងំ​នៅ​ខេត្តព្រៃវែង​។​

ការចាប់ខ្លួន​នេះ​សមត្ថកិច្ច​ធ្វើឡើង​កាលពី​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០​ដោយ​សហការ​រវាង​ក​ម្លាំ​ង​នគរបាល​ខេត្ដ​ព្រះសីហនុ​និង​កម្លាំង​នគរបាល​ខេត្ដ​ព្រៃវែង​។​ក្នុងនោះ​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក​សៀង​សុខ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ ផងដែរ​។​

​ជនសង្ស័យ​ឈ្មោះ​ធី​វណ្ណៈ​ហៅ​ណាក់​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ​មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ចាម​ឃុំ​ពោធិ៍​ស្រុក​ស៊ីធរ​កណ្ដាល​ខេត្ដ​ព្រៃវែង​។​អំពី​រឿងហេតុ​៖​កាល​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០២០ ជនសង្ស័យ និង​ជនរងគ្រោះ​២​នាក់​(​សាកសព​)​សរុប​៣​នាក់​បាន​ចេញទៅ​នេសាទ​ត្រី​នៅ​ចំណុច​កោះ​ថាស​ស្ថិតក្នុង​ទឹកដី​ក្រុង​កោះរ៉ុង ។
​នៅ​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក​បាន​ប្រទះឃើញ​សាកសព​អណ្តែត​លើ​ផ្ទៃសមុទ្រ ឈ្មោះ ប៊ុន បូរ៉ា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨២ ជនជាតិខ្មែរ ជា​កូនដៃ​ទូក មាន​ស្រុកកំណើ់ត ភូមិ​-​ឃុំ ជាមួយនឹង​ជនសង្ស័យ​។​

នៅ​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០២០​វេលា​ម៉ោង​១០:០០​នាទី​ព្រឹក​បាន​ប្រទះឃើញ​សាកសព​អណ្តែត​លើ​ផ្ទៃសមុទ្រ ឈ្មោះ ហែម ពឿ​ន ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៤ ជនជាតិខ្មែរ ជា​តៃកុង​ទូក មាន​ស្រុកកំណើត ភូមិ​ត្រពាំង​ព្រីង​ខាងជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្ដ​កំពត ។​

​ឆ្លងតាម​ការពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ជុំវិញ​ករណី​សាកសព​ទាំងពីរ​នាក់​នេះ​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ដ្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ​អាច​ធ្វើការ​សន្និដ្ឋានថា​គឺជា​ករណី​ឃាតកម្ម ដែល​ប្រ​ព្រឹ​ត្ដ​នៅលើ​ផ្ទៃសមុទ្រ ស្ថិតក្នុង​តំបន់​កោះ​ថាស ដែនទឹក​នៃ​ខេត្ដ​ព្រះសីហនុ កាលពី​ថ្ងៃទី ១​ខែមីនា​ឆ្នាំ​២០២០ ពិតប្រាកដ​មែន ។

​តាម​ចម្លើយសារភាព​របស់​ឈ្មោះ ធី វណ្ណៈ​បានឱ្យដឹងថា​៖​មូលហេតុ​បណ្តាលមកពី គឺ​នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​ប្រហែល​១១:៣០​នាទី​ជនសង្ស័យ​បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ហួស​កម្រិត​។

​ក្រោយពេល​អូស​មង​បាន​ពីរ​ដៃ​ជនសង្ស័យ​បាន​យក​ញញួរ​វាយ​ទៅលើ​តៃកុង​ទូក​ចំនួន​២​ញញួរ​និង​រុញ​ទម្លាក់​ទឹក​ដោយសារ​ខ្លួន​ភ័យខ្លាច​កូនដៃ​ទូក​ម្នាក់​ដែល​នៅសល់​។​ក៏​ជា​អ្នកភូមិ​នឹង​គ្នា​រាយការណ៍​ជូន​សមត្ថកិច្ច ខ្លួន​ក៏​យក​កាំបិត​កាប់​ទៅលើ​កូនដៃ​ទូក ឈ្មោះ ប៊ុន បូរ៉ា ត្រូវ​សៀត​ថ្កា​១​កាំបិត រួច​រុញ​ទម្លាក់​ទឹក​ទៀត ។

​ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​បើកទូក​មក​ចត​នៅ​ផែ​រ៉ូយ៉ាល់​ស្ថិត​ក្នុងភូមិ​៣​សង្កាត់​លេខ​១ ក្រុង​/​ខេត្ដ​ព្រះសីហនុ​រួច​រត់គេចខ្លួន​តែម្ដង​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ប្រគល់​មក​សមត្ថ​កិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ចាត់ការ​បន្ត​តាម​នីតិវិធី​និង​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​ព្រះសីហនុ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *