សន្តិសុខ

រថយន្តធំបើកបុកជាមួយម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍បង្កពីរថយន្តធំដឹកដីបានបើកបុកជាមួយម៉ូតូបណ្ដាលឱ្យបុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ហេតុការណ៍នេះកើតឡើងនៅផ្លូវ៣០ម៉ែត្រក្នុងភូមិព្រៃកំបុតសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១២ខែមេសាឆ្នាំ២០២១។

សាក្សីបានឱ្យដឹងថា៖បុរសរងគ្រោះបានធ្វើដំណើរដោយម៉ូតូឌ្រីម ពាក់ផ្លាកលេខ កណ្តាល 1B-1556 ក៏មានរថយន្តធុនធំដឹកដី ពាក់ផ្លាកលេខ កំពង់ចាម 3A-4157 បានបុកគ្នាពេញទំហឹង បណ្ដាលឱ្យបុរសជារងគ្រោះបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។សមត្ថកិច្ចបានចុះទៅទីតាំងកើតហេតុវាស់វែងនិងបានយកសម្ភាររក្សាទុកដើម្បីរង់ចាំការដោះស្រាយនាពេលក្រោយ៕ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *