ព័ត៌មានសង្គម សន្តិសុខ

ឃុំបុរសចិន២នាក់លួចគាស់ទូរដែកលួចសម្ភារនិងលុយជាង២៣ម៉ឺនដុល្លារ

ភ្នំពេញ៖តុលាការភ្នំពេញកាលពីថ្ងៃទី១ ខែតុលាបានឃុំខ្លួណបុរសចិន២នាក់ពីបទលួចគាស់ទូរដែកក្រុមហ៊ុនលក់មាសពេជ្រ“ជីដាយមិន”យកសម្ភារមានតម្លៃនិងលុយជាង២៣ម៉ឺនដុល្លារ។មន្ត្រីអាវុធហត្ថភ្នំពេញបានឱ្យដឹងថា អំពើលួចនេះបានប្រព្រឹត្តក្នុងទីតាំងក្រុមហ៊ុនមួយស្ថិតនៅអគារលេខ B43-B46 កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីថ្ងៃទី៥ ខែកញ្ញា កន្លង ។បុរសសង្ស័យឈ្មោះ LIU YANPING អាយុ២៧ ឆ្នាំនិងឈ្មោះ LI ZHANWU អាយុ២៨ ឆ្នាំជា ជាងជួសជុលរថយន្ត។ពួកគេជនជាតិចិនស្នាក់នៅ ខុនដូរម្តុំស៊ូល សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ។ក្រោយស្រាវជ្រាវអស់៣សប្តាហ៍ ទើបចាប់ជនសង្ស័យទាំង២នាក់ជាមួយគ្រឿងអលង្ការខ្សែក មានបណ្តោងដាំត្បូង១ខ្សែ-ក្រវិលដាំត្បូងមួយគូ,-ចិញ្ចៀនដាំត្បូងជុំវិញ១វង់-ចិញ្ចៀន ដាំត្បូង១វង់និងបណ្តោងខ្សែកដាំត្បូងចំនួនទៀត។ក្នុងនោះមានរថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌សផ្លាកលេខ ភ្នំពេញ 2AG-9838 -ម៉ាស៊ីនកាត់ដែក១គ្រឿង-ដែកគាស់២ដើម-ម៉ូទ័រកាត់១ -ទូរសព្ទ១គ្រឿងរបស់ជនសង្ស័យដោយមានរូបថតគ្រឿងអលង្កាមួយកញ្ចប់ធំ របស់ជនរងគ្រោះ ដែលរកមិនទាន់ឃើញ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *