Featured ព័ត៌មានសង្គម វប្បធម៌ សន្តិសុខ អប់រំ

កូនៗឈ្លោះវាយតប់គ្នាដណ្ដើមសពម្តាយខណៈផ្តាំផ្ញើកូនពៅតែបងៗមិនព្រម

ខេត្តព្រះសីហនុ៖រឿងរ៉ាវដ៏កម្រសឹងមិនដែលមានពេលម្ដាយស្លាប់កូនៗបានឈ្លោះរហូតវាយតប់គ្នាដណ្ដើមសពខណៈកូនពៅធ្វើតាមបណ្តាំម្តាយរីឯបងៗមិនព្រមក៏កើតជម្លោះផ្អើលខេត្តព្រះសីហនុ។អ្នកចូលរួមបុណ្យសពបាននិយាយថា នៅស្រុកស្ទឹងហាវបុរសម្នាក់ដែលបានមើលថែទាំម្តាយជិត១០ឆ្នាំ រហូតម្តាយស្លាប់ក៏ត្រូវបានបងស្រីបង្កើតនិងសាច់ញាត្តិមកដឹកយកទៅបញ្ចុះនៅកន្លែងផ្សេងដែលខុសពីបណ្តាំម្តាយកាលនៅរស់។ចុងក្រោយអ្នកចាត់ចែងតម្កល់សពបាននាំគ្នាលីសែងមញ្ឈូសដាក់លើឡានដើម្បីហែរយកទៅបញ្ចុះនៅកន្លែងផ្សេង។ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់ ឈ្មោះស៊ុន វន្នី និង ស៊ុន វណ្ណាកំពុងមានជម្លោះជាមួយបុរសស៊ុន ជីវលី ត្រូវជាប្អូនពៅ ពុំអាចសុំការបំភ្លឺបានទេ ដោយជាប់រវល់រៀបចំបញ្ជូនសពម្តាយចេញយកទៅបញ្ចុះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ចំណែកបុរសស៊ុន ជីវលី ដែលអះអាងជាកូនពៅក្នុងគ្រួសារបានឱ្យអ្នកសារព័ត៌មានដឹងថា ​ខ្លួនគេជាអ្នកនៅមើលថែម្ដាយរហូតមុនពេលម្ដាយស្លាប់។ក្នុងនោះម្ដាយក៏បានឱ្យមេធាវីធ្វើលិខិតបណ្ដាំមរតក និងបណ្ដាំជាសំឡេងផងដែរ។“ប៉ុន្តែអ្វីៗគឺមិនមានន័យអ្វីទាំងអស់ គឺបងស្រីទាំង២នាក់ បាននាំសាច់ញាតិមកចោមរោមសំឡុតគំរាមកំហែងវាយដំមកលើរូបខ្ញុំឱ្យព្រមប្រគល់សពម្តាយឱ្យពួកគាត់តាមសម្រួល នៅពេលរៀបបញ្ជូនសពម្តាយចេញខ្ញុំមិនព្រមពួកគាត់ក៏បានវាយធ្វើបាបខ្ញុំ” ។ជុំវិញបញ្ហាជម្លោះដណ្តើមសពម្តាយនេះ លោកយាយ លី ជៀនអាយុ ៧៦ឆ្នាំនៅផ្ទះជិតគ្នាបានប្រាប់ថា កូនប្រុសពៅនេះហើយគឺជាអ្នកនៅមើលថែទាំម្ដាយរហូតដល់ថ្ងៃម្ដាយលាចាកលោកខណៈបងស្រីទាំង២នាក់យូរៗបានឃើញមុខម្ដងប៉ុណ្ណោះ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *