ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនចិនម្នាក់ទៅតុលាការ​ ពីបទបើករថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤នេះ បានបញ្ជូនបុរសជនជាតិចិនម្នាក់ទៅតុលាការ​ ពីបទបើករថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់។ហេការណ៍នោះបានកើតឡើងនៅមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្តបង្កឈ្មោះ ហ្វូ សុងហ័រ FU ZHONGHUA ភេទប្រុស ជនជាតិចិន បើករថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ផ្លាកលេខកម្ពុជា F.R.999 ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យបុរសបើកម៉ូតូម្នាក់ស្លាប់។ចំណែកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127។រូបភាព៖របស់នគរបាលរាជធានីភ្នំពេញ ក្រោយបង្កគ្រោះថ្នាក់អ្នកបើកបររថយន្ត បានបន្ថែមល្បឿនព្យាយាម បើករត់ចេញពីកន្លែងកើតហេតុ។តែត្រូវអ្នកដំណើរនាំគ្នាជួយស្ទាក់ឃាត់រថយន្តនិងមនុស្ស ហើយប្រគល់ឱ្យសម្ថកិច្ច។ពេលឃាត់ខ្លួនតៃកុងរថយន្តស្ថិត ក្នុងស្ថានភាពមានជាតិអាល់កុល០.៨៦ mg/L។ បន្ទាប់ពីនោះកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ បាននាំមនុស្សជាមួយរថយន្តយកទៅស្នងការដ្ឋានដើម្បីនីតិវិធី៕

Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

“ពលរដ្ឋឆ្ងល់ថាព្រំដែនកម្ពុជា-ថៃមានកម្លាំងការពារព្រោងព្រាត ហេតុអ្វីម៉ូតូគេចពន្ធមានសកម្មភាពហូរហែរបែបនេះ?”

បន្ទាយមានជ័យ៖បន្ទាត់ព្រំដែនប្រទេស ត្រូវតែមានកម្លាំងការពារទាំងសន្តិសុខ-សេដ្ឋកិច្ចទំនិញគេចពន្ធ និងបទល្មើសឆ្លងដែន។ល។ប៉ុន្តែពលរដ្ឋមានចម្ងល់ថា ព្រំដែនកម្ពុជា-ថៃមានកម្លាំងការពារព្រោងព្រាត ហេតុអ្វីម៉ូតូគេចពន្ធ នៅតែមានសកម្មភាពហូរហែរបែបនេះ?ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ូតូជាច្រើនគ្រឿងសង្ស័យគេចពន្ធ ត្រូវបានឈ្មួញដឹកតាមរថយន្តធំចេញពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យធ្វើដំណើរតាម ផ្លូវជាតិលេខ៥៩សឹងរាល់យប់ ត្រូវបានអ្នកដំណើរ ប្រទះឃើញក៏ថតបានរួបភាព ពេលកំពុងមានសកម្មភាពដឹកជញ្ជូន ។រូបភាពនេះបានដល់ដៃអ្នកសារព័ត៌មាន ដើម្បីចុះផ្សាយជូនមន្ត្រីព្រំដែនបានជ្រាបដើម្បី តាមដានរាល់បទល្មើសសេដ្ឋកិច្ច លួចឆ្លងដែននៅពេលយប់ក្នុងស្រុកម៉ាឡៃ។សេចក្ដីរាយការណ៍បានបញ្ជាក់ថា បទល្មើសសេដ្ឋកិច្ចលួចឆ្លងដែន តាមច្រករបៀងក្នុងស្រុកម៉ាឡៃនៅពេលយប់មានច្រើនរូបភាព។ ក្នុងនោះការជួញដូរមនុស្សឆ្លងដែនក៏នៅតែបន្ត រួមទាំងជនបរទេស និងទំនិញចាប់ហ៊ួយ សាច់មាន់ សាច់ជ្រូកបង្កក រួមទាំងសត្វមាន់រស់ដើម្បីយកមកចែកចាយ ក្នុងផ្សារជាប់ព្រំដែននិងបន្ត ចែកចាយទៅតាមផ្សារនានាក្នុងកម្ពុជា។ប្រភពដដែលបានបញ្ជាក់ថា ករណីទាំងនេះធ្វើឱ្យទំនិញក្នុងស្រុកមិនសូវមានលំនឹងតម្លៃលើទីផ្សារ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ ធ្វើឱ្យប៉ះពាល់សុខភាពពលរដ្ឋឬមុខរបរអាជីវករខ្មែរ។ ប្រភពបានបន្តថា ច្រករបៀងព្រំដែនស្រុកម៉ាឡៃ កន្លងទៅខាងភាគីថៃបានរកឃើញម៉ូតូទំនើប​គេចពន្ធជាច្រើនគ្រឿង ដែលក្រុមឈ្មួញប្រុងលួចឆ្លងដែន។តែត្រូវពលរដ្ឋថៃប្រទះឃើញ ក្នុងចម្ការអំពៅហើយ បានរាយការណ៍ប្រាប់សមត្ថកិច្ចគេឱ្យទប់ស្កាត់។ពលរដ្ឋបានបញ្ជាក់ថា ម៉ូតូជាច្រើនគ្រឿងដឹកតាមរថយន្ត​ពេលយប់ ត្រូវបានពួកគាត់បានឃើញនិងថតបានរូបភាព កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤តាមផ្លូវជាតិលេខ៥៩ចេញពី ច្រករបៀងអូរទំព័រក្នុងស្រុកមាឡៃ។រីឯសកម្មភាពនេះគឺចេញតែពេលយប់ ដែលធ្វើឱ្យពលរដ្ឋមានចម្ងល់ថា​ ព្រំដែនកម្ពុជា-ថៃមានកម្លាំងការពារព្រោងព្រាត ហេតុអ្វីម៉ូតូគេចពន្ធធ្វើសកម្មភាពហូរហែរបានបែបនេះ?

ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនក្រុមដៃដល់ទៅតុលាការ ពីបទប្រើកាំបិត-ដំបងដែក​វាយ-កាប់ អ្នកភូមិឱ្យរបួស

បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវចាប់ក្រុមជនដៃដល់ម្នាក់ចំណោម៣នាក់​​ ​ពីបទប្រើកាំបិត-ដំបងវាយ-កាប់ អ្នកភូមិឱ្យរបួស២នាក់ ហើយបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។សមត្ថកិច្ចបានឱ្យដឹងថា​​ មានក្រុមជនពាល៣នាក់បានប្រើកាំបិតខ្វែវ និងដំបងដែកទីប លើកគ្នាទៅវាយ និងកាប់ពលរដ្ឋដល់ក្នុងផ្ទះទាំងយប់ បង្កឱ្យរបួស២នាក់។ហេតុការណ៍បានកើតឡើងនៅម្តុំដីស ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីម៉ោងប្រមាណ១០យប់ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៤។មន្ត្រីដដែលបានបន្តថា​ ក្រោយពីធ្វើសកម្មភាពរួចក្រុមនេះ បាននាំគ្នារត់គេចខ្លួននបាត់អស់។បន្ទាប់មានហេតុការណ៍កើតឡើង ​ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ច។ពេលទទួលបានបណ្តឹងពីក្រុមគ្រួសាររងគ្រោះភា្លម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាជាបន្ទាន់។ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបញ្ជា ដល់ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដឹកនាំកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវភ្លាមៗ។ក្រោយពីកំណត់មុខសញ្ញារួច កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈកម្លាំងជំនាញបានចាប់ជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក៣នាក់ហើយនាំយកទៅសាកសួរ។ជនសង្ស័យឈ្មោះ ឃន សុខំ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិក្បាលកោះ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត។ រីឯជនរងគ្រោះមាន-ឈ្មោះ ហែម សារឹទ្ធ ភេទស្រី អាយុ៤០ឆ្នាំ និង-ឈ្មោះ អ៊ឹម ប៊ុនរឹត ភេទប្រុស អាយុ២៤ឆ្នាំ ពួកគាត់រស់នៅភូមិក្បាលស្ពាន១ […]

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ករណីចាក់ថ្មរំលោភចូលទន្លេ មេគង្គនៅស្រុកស្រីសន្ធរ សំណុំរឿងចូលដល់តុលាការហើយ

ភ្នំពេញ៖ក្រោមការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សំណុំរឿងចាក់ថ្មរំលោភចូលផ្ទៃទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធ នៅស្រុកស្រីសន្ធរ ត្រូវបានបញ្ជូនដល់ដៃតុលាការហើយ កាលពីថ្ងៃទី២៣ ខែកុម្ភៈ២០២៤។ ចំពោះចំណាត់ការនេះ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម នឹងបើកកិច្ចប្រជុំបន្ទាន់មួយនារសៀលថ្ងៃទី២៥ ខែកុម្ភៈដើម្បីស្រាវជ្រាវបន្ថែម-សាកសួរនិងចាត់វិធានការតាមច្បាប់លើអ្នកប្រព្រឹត្តផ្ទាល់ រួមនិងអ្នកពាក់ព័ន្ធ។តាមការបញ្ជាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី២៤ ខែកុម្ភៈនេះថា​​​​ “ករណីចាក់ថ្មរំលោភចូលទន្លេគង្គនេះ គឺត្រូវឱ្យកាយឡើងគោគវិញ ហើយចាត់វិធានការតាមច្បាប់។គឺមិនមែនសម្របសម្រួលបញ្ចប់រឿងដោយស្ងាត់ៗនោះទេ”។គួរំលឹកថាថ្មីៗនេះមានការភ្ញាក់ផ្អើលក្រោយ បណ្ដាញសង្គមមួយចំនួនបានផ្សព្វផ្សាយអំពីបុគ្គល មានលុយចាក់ថ្មរំលោភចូលទន្លេមេគង្គ នៅម្តុំភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យចុះស្រាវជ្រាវ និងរកឃើញថា ពិតជាមាន ករណីចាក់ថ្មចូលទន្លេប្រាកដមែន។ក្នុងនោះឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាឱ្យកាយយកថ្មឡើងវិញ ដោយទុករយៈពេល៧០ថ្ងៃ ក្នុងបំណងរក្សាសភាពដើមនៃទន្លេ។សេចក្តីប្រកាសព័ត៌មាន របស់សាលាខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤បានបញ្ជាក់ថា ការចាក់ថ្មចូលផ្ទៃទន្លេមេគង្គ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។គឺចូលក្នុងផ្ទៃទន្លេ ប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយ […]

ព័ត៌មានសង្គម សន្តិសុខ

កំពុងស្រាវជ្រាវករណីភ្លើងឆេះរោងសិប្បកម្ម កែច្នៃឈើ១កន្លែង ទាំងកណ្តាលយប់

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះទីតាំង សិប្បកម្មកែច្នៃឈើ១កន្លែងយ៉ាងសន្ធោសន្ធៅ ទាំងកណ្តាលយប់ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមលហេតុ។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅជិតការដ្ឋានគល់ស្ពានអាកាសព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ  ខណ្ឌចម្ការមន កាលពីម៉ោង១០យប់ ថ្ងៃទី២៣ ខែកុម្ភៈ។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុ គេបានឃើញអណ្តាតភ្លើង និងផ្សែងហុយចេញពីទីតាំងនោះយ៉ាងសន្ធោសន្ធៅ ​ហើយក៏បានរាយការណ៍ ទៅសមត្ថកិច្ចជំនាញដើម្បីសុំជួយអន្តរាគមន៍។ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលផ្នែកបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះរាជធានីភ្នំពេញ​ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីជួយបាញ់ទឹកពន្លត់​។ក្នុងការជួយអន្តរាគមន៍កម្លាំងជំនាញ​ បានប្រើប្រាស់រថយន្តជាច្រើនគ្រឿង បាញ់ទឹកទៅលើទីតាំងកំពុងឆេះ និងផ្ទះដែលស្ថិតនៅក្បែរទីនោះ ដើម្បីទប់ស្កាត់កុំឱ្យឆេះរាលដាល។ប្រភពដដែលបានបន្តថា ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើនោះ ឈ្មោះ ស្រ៊ិន ឡៃហាក់ អាយុ៤៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។ ទីតាំងដែលដែលឆេះជាប្រភេទរោងដែក ប្រក់សង្ក័សីធ្វើជាឃ្លាំងស្តុកឈើ ទំហំ១៥ម៉ែត្រគុណ៨ម៉ែត្រ។ក្នុងនោះខូចខាតសម្ភារប្រើប្រាស់ ក្តារបន្ទះនិងឈើដុំមួយចំនួនធំ។ក្នុងហេតុការណ៍នេះមិនបណ្តាល​ ឱ្យមានអ្នកស្លាប់និងរងរបួសទេ។ពេលជួយបាញ់ទឹកពន្លត់សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង។ក្រោយកើតហេតុ មន្ត្រីជំនាញបានត្រួតពិនិត្យ តែមិនទាន់បញ្ជាក់បាននៅឡើយ​ ពីមូលហេតុដែលបង្កឱ្យមានភ្លើងឆាបឆេះនេះដោយកំពុងស្រាវជ្រាវរកមូលហេតុ៕  

ព័ត៌មានសង្គម សន្តិសុខ

បើករថយន្តលឿនដល់ផ្លូវកោង បួងចង្កូតបង្ខំក៏ក្រឡាប់ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ប៉ៃលិន៖បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿន លុះដល់ផ្លូវកោងទំនងបួងចង្កូតបង្ខំ ក៏ក្រឡាប់បណ្តាលឱ្យស្លាប់ម្នាក់​ និងរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតឡើងនៅជិតភ្នំដោះក្រមុំ ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤។សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ដល់ផ្លូវកោងទំនងបួងចង្កូតបង្ខំ ធ្វើឱ្យរថយន្តក្រឡាប់ដោយខ្លួនឯង ។ក្នុងហេតុការណ៍នោះបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ និងខូចខាតរថយន្តដែលក្រឡាប់ស្ទើរទាំងស្រុង។អ្នកបើកបរឈ្មោះចាន់ ធៀន អាយុ៣១ឆ្នាំ នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនរងរបួសធ្ងន់។ចំណែកអ្នករួមដំណើរដែលរងរបួសដែរឈ្មោះ ចាន់ ត្រា អាយុ ២២ឆ្នាំនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។រថយន្តក្រឡាប់ម៉ាកតាកូម៉ាផ្លាកលេខ ភ្នំពេញ2AY-5446 ខូចខាតកស្ទើរទាំងស្រុង។ប្រភពដដែលបានបន្តថា អ្នករងរបួសធ្ងន់ទាំង២នាក់បញ្ជូននៅមន្ទីរពេទ្យខេត្តប៉ៃលិនម្នាក់ រី ឯម្នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខេត្តបាត់ដំបងហើយក៏ស្លាប់តាមផ្លូវ។ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារ​ យកទៅធ្វើបុណ្យ៕

ព័ត៌មានសង្គម សន្តិសុខ

ជិះម៉ូតូបុករថយន្តដឹកទំនិញចតនៅចិញ្ចើមផ្លូវ ចំពីក្រោយបណ្តាល ឱ្យដួលស្លាប់

ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលបុក​រថយន្តដឹកទំនិញកំពុងចតនៅចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យដួលស្លាប់ភ្លាម។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី ២៣ខែកុម្ភៈ។សមត្ថកិច្ចបានឱ្យដឹងថា បុរសជនបាត់បង់ជីវិតឈ្មោះ ស៊ីសុខណាន អាយុ២៦ឆ្នាំ ជាជាងទឹកនិងជាងភ្លើង នៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។មុនកើតហេតុគេឃើញបុរសម្នាក់បាន​ បើករថយន្តកូរ៉េដឹកទំនិញផ្លាកលេខព្រះសីហនុ 3A-2402 តាមផ្លូវជាតិលេខ៥ ហើយក៏បានឈប់អែបនៅចិញ្ចើមផ្លូវ រួចដើរចេញពីរថយន្តបាត់។មួយសន្ទុះក្រោយមក ស្រាប់តែមានបុរសម្នាក់បើកម៉ូតូម៉ាកស៊ុយស៊ូគី ឡែតផ្លាកលេខស្វាយរៀង 1O-6788 តាមផ្លូវជាតិលេខ៥ យ៉ាងលឿន។មកដល់កន្លែងខាងលើបានបុកពីក្រោយរថយន្តពេញទំហឹង បណ្ដាលឱ្យដួលបែកក្បាលស្លាប់ភ្លាម រីឯអ្នកបើករថយន្តក៏បានគេចខ្លួនបាត់។បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបាន ចុះមកវាស់វែងហើយយករថយន្ត និងម៉ូតូទៅទុករង់ចាំតំណាងភាគី ចូលខ្លួនដោះស្រាយពេលក្រោយ។ចំណែកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

ព័ត៌មានសង្គម សន្តិសុខ

ចាប់ជនសង្ស័យប្តីនិងប្រពន្ធ ករណីកាត់សោទ្វារផ្ទះ ចូលលួចយកទ្រព្យសម្បត្តិ

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ថ្ងៃទី២២ ខែកុម្ភៈនេះបានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីនិងប្រពន្ធ នៅម្តុំភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ពីបទកាត់សោទ្វារផ្ទះ ចូលលួចយកទ្រព្យសម្បត្តិគេ។ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធប្រព្រឹត្តល្មើសនៅផ្ទះលេខ០៦D ផ្លូវបេតុង បុរីចម្ការដូង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅ។សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យ​ទាំង២​នាក់​-​ឈ្មោះ មាស ចន្ថា  ជាប្តីស្នាក់នៅ​ផ្ទះជួល ផ្លូវ​៣៧១ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​​-និងប្រពន្ធឈ្មោះ ភិន ស្រីអូន ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​​។​ចំណែក​សម្ភារដែល​បាត់បង់​មាន​ កុំព្យូទ័រ LAPTOP ម៉ាក TOKYO ពណ៌​ប្រផេះ ចំនួន​១​គ្រឿង។ ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង​​មាន ម៉ូតូ​ម៉ាក​SUZUKI NEX ពណ៌​ស​ផ្លាកលេខ ភ្នំពេញ ១CZ-3345-ទួ​រ​ណឺ​វ៉ី​ស១​។​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ព័ត៌មានសង្គម សន្តិសុខ

ឃាត់ខ្លួនចិនអ្នក​បើករថយន្ត ​ទំនើបបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យ​បុរសម្នាក់​ស្លាប់​

ភ្នំពេញ៖សមត្ថកិច្ចបានឃាត់ខ្លួនតារា Tik Tok ជនជាតិចិនម្នាក់ ដែលបើករថយន្តទំនើបប្រភេទស្ព័របុកម៉ួតូពេញទំហឹង បណ្តាលឱ្យបុរសអ្នកដឹកជញ្ជូន តាមអនឡាញម្នាក់ស្លាប់។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ​កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៣ ខែកុម្ភៈ។មន្ត្រីនគរបាល​ចរាចរណ៍​​បានឱ្យដឹងនៅព្រឹក​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​នេះ​ថា​ ​បុរសជនជាតិចិន​ម្នាក់បានបើករថយន្ត​ទំនើបប្រភេទស្ព័រ​ម៉ាក LAMBORGHINI HURACAN STO ផ្លាកលេខ កម្ពុជាS.R.999។រថយន្តនេះបានបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យបុរសជាអ្នកដឹកជញ្ជូនតាមអនឡាញ បានស្លាប់ភ្លាមៗ។បុរសរងគ្រោះបាត់បង់ជីវិតឈ្មោះ សោន សឹត អាយុ២៨ឆ្នាំ អ្នកដឹកជញ្ជូនតាមអនឡាញ ទីកំណើតភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ចំណែកអ្នកបើកបររថយន្តបង្កហេតុត្រូវបានគេស្គាល់ឈ្មោះ ប៉ាហ្វីដូជនជាតិចិន​​ ​ជាតារាល្បីតាមបណ្ដាញសង្គមFacebook Tik Tok ខាងធ្វើម្ហូប។ប្រភពដដែលបានបន្តថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខសៀមរាប1V-9127 ពីកើតទៅលិច។មកដល់កន្លែងខាងលើ ស្រាប់តែរថយន្តម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូចផ្លាកលេខ កម្ពុជាS.R.999 បើកមកពីក្រោយក៏បុកម៉ូតូពេញទំហឹង បណ្ដាលឱ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រនិងមនុស្សស្លាប់។ក្រោយមានគ្រោះថ្នាក់កើតឡើងរថយន្តបង្កហេតុ បានព្យាយាមបើករត់ពីផ្លូវសហព័ន្ធរុស្ស៊ីចូលផ្លូវ២០០៤ ឆ្ពោះទៅផ្លូវដួងងៀបក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបពលរដ្ឋនាំគ្នាស្ទាក់ឃាត់រថយន្ត និងអ្នកបើកបររួចប្រគល់ឱ្យសមត្ថកិច្ច។ប្រភពបានបន្តថា ពេលពលរដ្ឋឃាត់រថយន្តបង្ក ក៏មានបក្ខពួកបានបើករថយន្តម៉ាក BMW […]

Featured ព័ត៌មានសង្គម សន្តិសុខ

ថ្លើមធំហ៊ានចាក់ថ្មចូលទន្លេមេគង្គ ប្រុងធ្វើជាកម្មសិទ្ធិ ត្រូវអភិបាលខេត្ត បញ្ជាឱ្យកាយចេញ

កំពង់ចាម៖ករណីដែលមិនគួរកើតឡើង តែបុគ្គលឬមិនដឹងមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីណាខ្លះនោះទេ បានជាថ្លើមធំហ៊ានចាក់ថ្ម ចូលទន្លេមេគង្គ​ ប្រុងយកធ្វើជាកម្មសិទ្ធិ។ប៉ុន្តែត្រូវអភិបាលខេត្តកំពង់ចាម បញ្ជាឱ្យកាយចេញវិញ ដោយទុករយៈពេល៧០ថ្ងៃដើម្បីឱ្យបុគ្គលដែលបានប្រព្រឹត្ត ត្រួវកាយចេញវិញជាបន្ទាន់។ សេចក្តីប្រកាសព័ត៌មាននៃសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ភ្លាមៗរដ្ឋបាលខេត្ត បានបាត់តាំង ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ និងផ្ដិតយករូបភាពដោយជួបជាមួយភាគីពាក់ព័ន្ធ និងបានរកឃើញ ពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន។ដោយសកម្មភាពនេះបានដំណើរការតាំងពីថ្ងៃទី២ ខែមករាឆ្នាំ២០២៤មកម្លេះ។ការចាក់ថ្មនេះចូលក្នុងផ្ទៃទន្លេ​ ប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយ ទន្លេប្រវែង២៩៤,៦ម៉ែត្រ។បច្ចុប្បន្នទើបចាក់បានប្រវែង១៣០ម៉ែត្រ។សកម្មភាពនៃការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺមិនមានច្បាប់អនុញ្ញាតឡើយ។ជាវិធានការបន្ទាន់នេះរដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគីដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្តដូចតទោ។ ១-បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាក៏ដោយ។ ២-ត្រូវកាយនិងយកថ្មដែលបានចាក់រួចហើយនោះ ចេញវិញឱ្យអស់រយៈពេលយ៉ាងយូរ៧០ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។៣-ភាគីចាក់ថ្មត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តងនៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង។រដ្ឋបាលខេត្តសូមគុណដល់ប្រជាពលរដ្ឋ ក៏ដូចអ្នកសារព័ត៌មាន ដែលបានផ្តល់ ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៏មកឱ្យរដ្ឋបាលខេត្ត […]