ព័ត៌មានសង្គម

​អាកាសធាតុ​នៅ​តំបន់​ខ្ពស់​ប៉ែក​ខាងជើង​ត្រជាក់​ជាង​តំបន់​ទំនាប​ប៉ែក​ខាងត្បូង​

បន្ទាយ​មាន​ជ័​យៈ​ស្ថានភាព​អ​កាស​ធាតុ​នៅ​បន្ទាយមានជ័យ​តំបន់​ខ្ពស់​ប៉ែក​ខាងជើង​ត្រជាក់​ជាង​តំបន់​ទំនាប​ប៉ែក​ខាងត្បូង​។​ក្នុងពេល​អាកាសធាតុ​ចុះ​ត្រជាក់​ពីថ្ងៃ​ទី​១០,១៣​ខែធ្នូ​ឆ្នាំ​២០១៩​ដែល​បណ្តាលមកពី​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​ដែល​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា​។​

​សីតុណ្ហភាព​នឹង​ចុះថមថយ​ដោយ​រំកិល​ឡើងលើ​ជា​លំដាប់​នេះ​ធ្វើឱ្យ​អាកាសធាតុ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៩=២១​អង្សារ​សេ​នៅ​ប៉ែក​កណ្តាល​និង​ខាងត្បូង​ខាង​កើតជា​តំបន់​ទំនាប់​។​ពី​១៥=១៧​អង្សារ​សេ​នៅ​ប៉ែក​ខាងជើង​និង​ខាងលិច​ជា​តំបន់​ខ្ពង់រាប​និង​ជូរ​ភ្នំ ។​

ឯ​សីតុណ្ហភាព​អតិបរមា​វិញ មាន​ពី​២៥-២៧​អង្សារ​ដេ​នៅ​ប៉ែក​ខាងកើត​និង​ខាងត្បូង​ពី​២៣-២៦​អង្សារ​សេ​នៅ​ប៉ែក​ខាងជើង​។​គឺ​ស្ថានភាព​អាកា​អាតុ​ចុះ​ត្រជាក់​នេះ​ប្រហាក់ប្រហែល​កាលពី​ថ្ងៃទី​៥​ដល់​៩​ខែធ្នូ​ដែរ​។​ដែល​កាលណោះ​បាន​រង​ឥ​ទ្ធ​ពល​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​គួបផ្សំ​នឹង​ខ្យល់មូសុង​ឦ​សាន្ត​ខ្លាំង​នោះដែរ​។​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​សុខភាព​ពី​អាកាសធាតុ​ចុះ​ត្រជាក់​នេះ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *