ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ចាប់គោយន្តកន្ត្រៃ៧គ្រឿងដឹកឈើអារចម្រុះចំនួន៤៨៤សន្លឹក

កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថប្រចាំការនៅស្នាក់ការល្បាតចំបក់ សហការជាមួយមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance។កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ កម្លាំងចម្រុះបានចុះល្បាតបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្ត្រ ភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ជាមួយនោះសមត្ថកិច្ចបានដកហូតគោយន្តកន្ត្រៃចំនួន៧គ្រឿង ឈើអារចម្រុះចំនួន៤៨៤សន្លឹកស្មើ៨,៥៨៦ម៉ែត្រគូបដោយគ្មានលិខិតអនុញ្ញាត។បច្ចុប្បន្នវត្ថុតាងបានយកទៅរក្សាទុកនៅស្នាក់ការល្បាតចំបក់ដើម្បីចាត់ការបន្ត៕ដោយ៖សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *