ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​ចាប់ពីពាក់កណ្តាល​ឆ្នាំ​២០១៨បង្ក្រាប​​មធ្យោបាយ​ល្មើស​ជាង​១០០​ករណី​

​ឧ​ត្ត​រ​មានជ័យ​៖​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្ក្រាបបទល្មើសធនធានធម្មជាតិរួមមានឧបករណ៍សម្ភារនិងមធ្យោបាយដឹកជញ្ជូនបានជាង១០០​ករណីចាប់ពីពាក់កណ្តាលឆ្នាំ២០១៨មក។ពីតំបន់ដែនការពារអភិរក្សនេះក្លាយជាតំបន់ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន មកដល់​ពេលបច្ចុប្បន្ន​។​ ​ លោក​ភួង​លី​ណា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថាៈ​តំបន់​ការពារ​ដែន​ជម្រក​សត្វ​សង្ឃ​រុក្ខា​វ័ន​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បង្ក្រាប​បទល្មើស​និង​រឹបអូស​បាន​នៅ​ឧបករណ៍​សម្ភារ​និង​មធ្យោបាយ​ពី​ជនល្មើស​ធ្វើ​សកម្មភាព​បាន​ចំនួន​១៣៤​ករណី ផ្តើម​ពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៨​ដល់​២០១២០​។​ លោក​បន្តថា​ឧបករណ៍​សម្ភារ​និង​មធ្យោបាយ​ទាំងនោះ​រួមមាន​គោយន្ត​កន្ត្រៃ​មធ្យោបាយ​ដឹកជញ្ជូន​ចំនួន​២២​គ្រឿង​,​រណា​យន្ត​ចំនួន​៤៨​គ្រឿង​,​ឈើ​ប្រណីត​ប្រភេទ​ឈើ​ធ្នង់​កាត់​អារ​ជ្រៀក​និង​មូល​ចំនួន​២៣៤​កំណាត់​,​ឈើ​សំណង់​ជ្រៀក​និង​មូល​ជិត​ចំនួន​២០​ម៉ែត្រគូប​។​កាំភ្លើង​កែច្នៃ​ចំនួន​១៣​ដើម​,​អន្ទាក់​ដាក់​ចាប់​សត្វព្រៃ​ចំនួន​៦០២​អន្ទាក់​និង​ក្រៅពីនោះ​ក៏​ប្រមូលបាន​នៅ​វត្ថុតាង​ពាក់ព័ន្ធ​ល្មើស​ធនធានធម្មជាតិ​ជាច្រើន​ទៀត​។​ ​ លោក​ប្រធាន​មន្ទី​បញ្ជាក់ថាៈ​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​អំឡុង​ឆ្នាំ​២០១៨ មាន​ផ្ទៃដី​សរុប​ចំនួន​៣០.២៥៤​ហិកតា មាន​ព្រំប្រទល់​ជាប់​ចំនួន​៣​គឺ​ស្រុក​អន្លង់វែង​, ស្រុក​ចុងកាល់​,​និង​ក្រុង​សំរោង​។​ បច្ចុប្បន្ន​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដូច​ជាការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ក្នុង​តំបន់​ពី​សំណាក់​ពលរដ្ឋ​,​កងកម្លាំងប្រដាប់អាវុធ​និង​សកម្មភាព​លូច​កាត់​អារឈើ​,​ការ​បរបាញ់​សត្វព្រៃ​និង​ការនេសាទ​ខុសច្បាប់​ដែល​សកម្មភាព​នេះ​សំបូរ​កើតឡើង​នៅពេល​យប់​៕សាយ

សន្តិសុខ

នៅ​ក្រុង​បាវិត​​រថយន្ត​បើកបុកជាមួយម៉ូតូបណ្តាលឱ្យស្លាប់​២នាក់​របួសធ្ងន់​ម្នាក់​​​​

ស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបុកជាមួយម៉ូតូមួយគ្រឿងជិះឌុបគ្នាបីនាក់បណ្តាលឱ្យមានអ្នកស្លាប់២នាក់និងរបួសធ្ងន់ម្នាក់។ករណីនេះបានកើតឡើងនៅលើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ​១៤៩​,១៥០​ក្នុង​ភូមិ​កំពោ​ត​ប្រោស​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០ ។​ សមត្ថកិច្ចបានឱ្យដឹងថាមានម៉ូតូមួយគ្រឿងម៉ាកនិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខស្វាយរៀង1N0213​​ជិះ​ឌុបគ្នា​៣នាក់បើកបរ​ដោយ​ឈ្មោះ​ឃួន​ច​ន្ថ​ន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជា​សិស្ស​នៅ​ភូមិ​ព្រៃ​គៀវ​ឃុំ​កំពង់​ចក​ស្រុក​រំដួល​ខេត្តស្វាយរៀង​(​ស្លាប់​)​។​អ្នករួមដំណើរ​២​នាក់​ទៀត​ឈ្មោះ​ឆោ​ធា​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​១៦​ជា​សិស្ស​​(​ស្លាប់​)​។​ឈ្មោះ​ផន​សុផាន់​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​​រងរបួស​ធ្ងន់​។​ ​ ម៉ូតូ​បុក​ជាមួយ​រថយន្ត​ម៉ាក​ស៊ីណា​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP1992​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ខ្ទាត​មក​ប៉ះ​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌឺ​មួយគ្រឿង​ទៀត​ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​​(​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​)​។​ចំពោះ​មធ្យោបាយ​ទាំង​២​គ្រឿង​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕

ព័ត៌មានសង្គម សន្តិសុខ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចាត់​តំណាង​ទៅ​ជួយ​កុមារី​ដែល​រងគ្រោះ​ដោយ​ស្ត្រី​ដៃដល់​ម្នាក់​យក​កាំបិត​វះ​មុខ​

ភ្នំពេញ​៖​ដោយ​ក្តី​អាណិតអាសូរ​ចំពោះ​កុមារី​អាយុ​៥​ឆ្នាំ​ដែល​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដោយ​កាំបិត​ឆូត​ផ្ទៃមុខ​ក ច្រមុះ​និង​ដៃ​នោះ​នៅ​ថ្ងៃ ទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ចាត់​ឱ្យ​លោកស្រី​ពុំ​ចន្ទី​នី​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា​។​ បា​នទៅជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ឪពុកម្តាយ កុមារី ឡាស់​ម៉ា​វី លី​យ៉ា អាយុ​៥​ឆ្នាំ​ដែល​កំពុង​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ព្រមទាំង​ផ្តល់​ការឧបត្ថម្ភ​ថវិកា​ចំនួន​៥​លាន​រៀល​គ្រឿង​បរិភោគ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន ដើម្បី​ជួយ​សម្រាល​ការលំបាក និង​ការព្យាបាល​។​ ​ក្នុងឱកាស​នោះ លោកស្រី​អគ្គលេខាធិការ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ក្តី​អាណិតអាសូរ​យ៉ាង​ពន់ពេក​ចំពោះ​កុមារី​ដែល​ទទួលរង​គ្រោះ​។​ដោយ​ស្ត្រី​ដៃដល់​ម្នាក់​យក​កាំបិត​វះ​មុខ​ដោយសារតែ​ក្មេងៗ​ឈ្លោះ​គ្នា​ហើយ​ជួប​គ្រោះថ្នាក់​បែបនេះ​ស្រប​ពេលដែល​ម្តាយ​កំពុងមាន​ផ្ទៃពោះ​៨​ខែ​ផង​។​ ​លោកស្រី​បាន​លើកទឹកចិត្ត​និង​ផ្តាំ​ផ្ញើឱ្យ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​ដើម្បី​សុខភាព​កូន​ក្នុង​ផ្ទៃ​ហើយ​អនុវត្តតាម​ការណែនាំរ​បស់​គ្រូពេទ្យ​និង​ជូនពរ​ដល់​កុមារី​លី​យ៉ា​ឆាប់​បានជា​សះស្បើយ​ឡើងវិញ​។​ លោក​ញ៉​ង់​វ៉ាន់​នី​និង​លោកស្រី​ហុង​គឹម​លាន​ត្រូវជា​ឪពុកម្តាយ​របស់​កុមារី​រងគ្រោះ​បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ​៕​សុផល​

ព័ត៌មានសង្គម សន្តិសុខ

ផាកពិន័យ​យានយន្ត​ជាង​១១​ម៉ឺន​៥​ពាន់​គ្រឿងក្នុង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​៨៤​ថ្ងៃ

​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា៖ លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ៨៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា​ដល់​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០។​ យានយន្ត​ដែល​ត្រូវបានត្រួតពិនិត្យនិងផាកពិន័យសរុបចំនួន១១៥.៦៨០​គ្រឿង។ក្នុងនោះម៉ូតូមានចំនួន៨៥.៥៤៧​គ្រឿង​និង​រថយន្ត​មាន​ចំនួន ៣០.១៣៣​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ២៦.០១៥​គ្រឿង និង​រថយន្ត​ធំ​ចំនួន ៤.១១៨​គ្រឿង​។ ​លោក​បន្តថា​សម្រាប់​ការអនុវត្ត​ការ​រឹតបន្តឹង​ការ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​២៣​ខែកក្កដា​សមត្ថកិច្ច​ត្រួតពិនិត្យ​និង​ផាកពិន័យ​យានយន្ត​ចំនួន​១.៣១១​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​មាន​ចំនួន​៩៩២​គ្រឿង​និង​រថយន្ត​មាន​ចំនួន ៣១៩​គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន ២៧៥​គ្រឿង និង​រថយន្ត​ធំ​ចំនួន ៤៤​គ្រឿង​។ ​បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។​សម្រាប់​រថយន្ត​ភាគច្រើន​គឺ​ល្មើស​ល្បឿន​ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ លើស​ចំណុះ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕​

ព័ត៌មានទេសចរណ៍ សន្តិសុខ

​អ្នកទេសចរ​នៅជ្រោះ​ទឹកធ្លាក់​ក្បាលឆាយ​ឪពុក​ស្លាប់​កូន​រួច​ផុ​ត​ជីវិត​

ខេត្ត​ព្រះសីហនុ​៖​ឪពុក​ដឹង​ស្ថានភាព​មិនល្អ​ឃើញ​កូន​ចុះ​ហែល​ទឹក​លេង​រកកល​និង​លង់​ក៏​ចុះទៅ​នាំ​កូន​ឡើងគោក​វិញ​។​តែ​សំណាងអាក្រក់​ឪពុក​រូបនោះ​ក៏​រអិល​ជើង​បោក​ក្បាល​លើ​ផ្ទាំង​ថ្ម​បណ្តាលឱ្យ​ស្លាប់​ក្នុង​ល្អាង​ទឹក​ជ្រៅ​តែម្តង​។ ​នេះ​ជា​សោកនាដកម្ម​លើ​គ្រួសារ​តូច​មួយ​ដែល​នាំ​ក្រុមគ្រួសារ​ទៅលេង​រមណីយ៍ដ្ឋាន​។​ករណីនេះ​កើតឡើង​នៅ​រមណីយ៍ដ្ឋាន​ទឹកជ្រោះ​ក្បាលឆាយ​ក្នុងភូមិ​១​សង្កាត់​លេខ​១​ក្រុង​-​ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​។ ​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​សព​ជនរងគ្រោះ​ឈ្មោះ​ឈួន​ឈា​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​មុខរបរ​រត់​ម៉ូតូ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​រោងចក្រ​ញ៉ូ​ស៊ីន​ក្រុម​៦​ភូមិ​១​សង្កាត់​១​ក្រុង​.​ខេត្ត​ព្រះសីហនុ​។​ សមត្ថកិច្ច​បន្តថា​បុរសរងគ្រោះ​ដំបូង​បាន​ចុះទៅ​ជួយ​កូន​របស់ខ្លួន​ដែល​រកកល​លង់ទឹក​។​តែ​ចៃដន្យ​អាក្រក់​ក៏​ដួល​បោក​ក្បាល​ខ្លួនឯង​នឹង​ល្បាក់​ថ្ម​ធ្លាក់ទឹក​លង់​ស្លាប់​តែម្តង​។​ចំណែក​កូន​ជនរងគ្រោះ​មិនមាន​គ្រោះថ្នាក់​ទេ​៕​

សន្តិសុខ

​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​៣៤៩​នាក់​របួស​ជាង​១​ពាន់​នាក់​ក្នុង​រយៈពេល​៨៤​ថ្ងៃ​

ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៨៤​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១​ខែឧសភា​ដល់​ថ្ងៃទី​២៣​ខែកក្កដា ឆ្នាំ​២០២០ បានកើត​ឡើង ៦៣៩​លើក​។ ស្លាប់​មនុស្ស​ចំនួន ៣៤៩​នាក់ របួស​ចំនួន ១.០១១​នាក់ ក្នុងនោះ​របួសធ្ងន់ ៥៨២​នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៣ ខែកក្កដា កើតឡើង​ចំនួន ៦​លើក ស្លាប់ ៣​នាក់ របួស ៩​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ៦​នាក់​។​ ​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១​ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៦១៩​លើក បណ្ដាលឱ្យ​ស្លាប់​ចំនួន​៨១៦​នាក់​។​របួស​ចំនួន​២.៤៤៩​នាក់​របួសធ្ងន់​១.១២៣​នាក់​។​អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​ ​របាយការណ៍​ដដែល​បាន​បន្តថា​មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មកពី​បើកបរ​លើស​ល្បឿន​កំណត់​៣៣​ភាគរយ​មិន​គោរព​សិទ្ធិ​២៣​ភាគរយ​មិន​ប្រកាន់​ស្គាំ​១៤​ភាគរយ​វ៉ា​ជែង​១០​ភាគរយ​បត់​១០​ភាគរយ​ស្រវឹង​៦​ភាគរយ​កត្តា​យានយន្ដ​៤​ភាគរយ​និង​ងងុយ​១​ភាគរយ​។​ ​បើ​ប្រៀបធៀប​ឆមាស​ទី​១​ឆ្នាំ​២០១៩​គ្រោះថ្នាក់​ថយ​ចំនួន​៥៥២​លើក​ស្មើ​២៥​ភាគរយ​(១.៦១៩/២.១៧១​លើក​)​ស្លាប់​ថយ​ចំនួន​១៧២​នាក់​ស្មើ​១៧​ភាគរយ​(៨៦១/១.០៣៣​នាក់​)​និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤​ភាគរយ (២.៤៤៩/៣.២២៧​នាក់​)៕​

សន្តិសុខ

​តុលាការ​ឃុំខ្លួន​ឪពុក​រំលោភ​កូនបង្កើត​បានសម្រេច​ជាច្រើន​ដង​នៅ​ស្រុក​ថ្ពង​

​កំពង់ស្ពឺ​៖​តុលាការ​សម្រេច​ឃុំខ្លួន​ឪពុក​ដែល​រំលោភ​កូន​ខ្លួនឯង​បង្កើត​បានសម្រេច​ជាច្រើន​ដង​ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ជនរងគ្រោះ​នៅ​ចំណុច​ភូមិក​ន្ធាំ​ឃុំ​វាល​ពន់​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​។​ ​លោក ហ៊ុន​សុខ​ហុន អធិការ​ស្រុក​ថ្ពង បានឱ្យដឹងថា​ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ ជា ហាន អាយុ​៤២​ឆ្នាំ និង​ជនរងគ្រោះ​ជា​កូន​ឈ្មោះ​ហ​.​ស​.​ណ​អាយុ​១៦​ឆ្នាំ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ប្រពន្ធ​ព្រមទាំង​ជនរងគ្រោះ​នោះមក​លោក​ក៏បាន​បញ្ជា​កម្លាំង​ឃាត់​និង​នាំខ្លួន​បុរស​សង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង​ដើម្បី​សាកសួរ​។​ ​ជនរងគ្រោះ​បាន​រៀបរាប់ថា​៖​មុនពេល​កើតហេតុ​ខ្លួន​កំពុង​នៅលើផ្ទះ​តែម្នាក់ឯង​រីឯ​ម្តាយ​បាន​ដើរទៅ​ទិញ​ម្ហូប​ស្រាប់តែ​ឪពុក​ឃើញ​ឱកាសល្អ​បាន​អោបថើប​និង​បង្ខំ​នាង​រួមភេទ​ជាមួយ​ជា​បន្តបន្ទាប់​។​នាង​ក៏​និយាយ​ទៅ​ឪពុក​ខ្លួន​ថា​សូម​ឪ​ឯង​កុំ​ដេក​ជាមួយ​ខ្ញុំ​ទៀត​អី​ខ្ញុំ​ខ្លាច​ណាស់​។​បន្ទាប់មក​ជនសង្ស័យ​បាន​ខឹង​យ៉ាងខ្លាំង​។​ដោយ​ទ្រាំ​និង​ទង្វើ​ថោកទាប​របស់​ឪពុក​មិនបាន​នាង​បាន​ប្រាប់​ម្តាយ​ព្រមទាំង​ដាក់ពាក្យ​បណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ រក​យុត្តិធម៌​ជូន​ខ្លួន ។​ ​ចម្លើយសារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ជា​ហាន​បានបញ្ជាក់​ឱ្យដឹងថា​ខ្លួន​ពិតជា​មួយ​បាន​បង្ខំ​រួមភេទ​ជាមួយ​ជនរងគ្រោះ​ដែលជា​កូនបង្កើត​ខ្លួន​ពិតប្រាកដ​មែន​។​ក្រោយពី​កូន​ពេញក្រមុំ​បាន​ចំនួន​៣​លើក​មកហើយ​។​លើកចុងក្រោយ​ដឹង​ដល់​ប្រពន្ធ​ទើប​ឈានដល់​ការឃាត់ខ្លួន​តែម្តង​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០៕​

ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

មិនមែន​សមត្ថកិច្ច​បុក​តែ​ជាការ​បើក​បំ​បុក​សមត្ថកិច្ច​ដើម្បី​គេចខ្លួន​ទៅវិញ​ទេ​

​មណ្ឌលគិរីៈ​រដ្ឋបាល​ស្រុក​កែវ​សីមា​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ក្រោយ​មាន​មហាជន និង​សារព័ត៌មាន មួយចំនួន​តូច​មានការ​ភាន់ច្រឡំ ទៅ​និង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​កងឯកភាព​ស្រុក​កែវ​សីមា​ថា​ជាការ «​បើ​កបំ​បុក ឡាន​របស់​ក្រុម​ឈ្មួញ​ដើម្បី​ចាប់​»​។​ ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន បាន​បង្ហាញថា នៅវេលា​ម៉ោង​៤ និង ៤៥​នាទី​ទៀបភ្លឺ ថ្ងៃទី​២២ ខែ កក្កដា ឆ្នាំ​២០២០ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន នៃ​គណៈបញ្ជាការ​ឯកភាព​ស្រុក ដឹកនាំ​ដោយ​លោក​ហឿន សុខ​ណា​អភិបាលរង​ស្រុក​និង​ជា​ប្រធាន​ក្រុមការងារ​លេខាធិការដ្ឋាន​បានធ្វើ​ការចាប់​ឃាត់​រថយន្ត​កាមរី​ឆ្លាម​ពណ៌​ទឹកប្រាក់​១​គ្រឿង​គ្មាន​ស្លាក​លេខ​។​ដែល​ដឹកឈើ​ប្រភេទ​លេខ​១​សុ​ក្រំ​ចំនួន​៣​ដុំ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​អៀង​សុគន្ធ​ព្រះរាជ​អ​ជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។​ ​ក្នុង​សកម្មភាព​នោះ ក៏បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជនល្មើស ដោយបាន​រកឃើញ​គំនរ​ឈើ​ប្រភេទ​លេខ​១ សុ​ក្រំ​និង​គគីរ ដែល​ក្រុម​ជនល្មើស​បាន​ដឹក​យកមក​ទុក ចំនួន​៣៤ ដុំ​។​ក្នុងនោះ​មាន សុ​ក្រំ​ចំនួន ២៨​ដុំ និង​គគីរ​ចំនួន​៦​ដុំ​នៅ​ចំណុច​បរិវេណ​ផ្ទះ​របស់​ឈ្មោះ​ណា​ង​តៃ​ស្រ៊ា​ន​ស្ថិតនៅ​ក្នុងភូមិ​ឡា​ប៉ា​ខេ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​ ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បានបញ្ជាក់​ប្រាប់​ថា​វត្ថុតាង​ដែល​រឹបអូស​រួមមាន​៖​រថយន្ត​ឆ្លាម​ពណ៌​ទឹកប្រាក់ ចង្កូត​ឆ្វេង​គ្មាន​ស្លាក​លេខ​១​គ្រឿង​ឈើ​អារ​បួន​ជ្រុង​ចំនួន​៣៤​ដុំ​ដែល​ឈើ​ទាំងនោះ​ត្រូវ​ប្រគល់ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកគ្រប់គ្រង​។ ​ការប្រកាស​ព័ត៌មាន​នោះបាន​បន្តទៀតថា​ករណី​នេះ​មានការ​ភាន់ច្រឡំ​ដល់​មហាជន​និង​អ្នកសារព័ត៌មាន​មួយចំនួន​ថា​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយបាន​ចោទប្រកាន់ថា​ក្រុមការងារ​បង្ក្រាប​បទល្មើស​ស្រុក​បាន​បើក​បំ​បុក​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពីក្រោយ​ធ្វើឱ្យ​អ្នកបើកបរ​មាន​របួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​។ ​ជាក់ស្ដែង​ករណីនេះ​ជា​ករណី​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដោយ​ក្រុម​ជនល្មើស​ដឹកឈើ​ខុសច្បាប់​បាន​បើករថយន្ត​កាមរី​ឆ្លាម​ពណ៌​ទឹកប្រាក់​បំ​បុក​សមត្ថកិច្ច​ចម្រុះ​បម្រុង​គេចខ្លួន​តែ​ត្រូវបាន​ជាប់​ជាមួយនឹង​កាង​រថយន្ត​មន្ត្រី​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ទៅមុខ​ពុំរួច​នៅ​ចំណុចកើតហេតុ​តែម្ដង​។ ​ក្រុមគ្រួសារ​ជនល្មើស​បានចេញ​មកជួយ​និង​បានធ្វើ​សកម្មភាព​ប្រើ​ហិង្សា​និង​ជេរ​បញ្ចោរ​ក្រុម​សមត្ថកិច្ច​គ្រប់បែបយ៉ាង ព្រមទាំង​បាន​រារាំង​សមត្ថកិច្ច​ជំនាញ​មិនឱ្យ​រឹបអូស​វត្ថុតាង និង​ជនបង្ក​ថែម​ទៀតផង​។​ ​ក្រុម​លេខាធិការដ្ឋាន​ស្រុក​កែវ​សីមា​ត្រូវបានគេទទួលស្គាល់​ថាស​កម្ម​ភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ខ្លាំងណាស់​។​ប៉ុន្តែ​ដោយសារតែ​ចំនួន​នៃ​ក្រុម​ប្រព្រឹត្ត​បទល្មើស​សុទ្ធសឹងតែ​ជា​មនុស្ស​កាច​សាហាវ ទើប​ការបង្ក្រាប​ពុំមាន​ភាព​ស្រាក​ស្រា​ន​ទាល់តែសោះ​៕​ចាន់​បុត្រ​

សន្តិសុខ

ជនរងគ្រោះ​អះអាងថា​៖​មាន​ប៉ូលិស​ខេត្តព្រៃវែង​ម្នាក់​ចាប់​ពួកគាត់​ធ្វើ​ទារុណកម្ម​រួច​ជំរិត​យកលុយ​៤​លាន​រៀល​

​ព្រៃវែង​៖​ពលរដ្ឋ​ជា​ជនរងគ្រោះ​បាន​អះអាងថា​៖​មាន​មន្ត្រីប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿង​ខេត្តព្រៃវែង​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​វាយ​រហូត​មាន​របួសស្នាម​និង​គំរាម​បាញ់សម្លាប់​រួច​ចាប់​ពួកគាត់​យកទៅ​វាយដំ​ធ្វើ​ទារុណកម្ម​និង​ជំរិត​យកលុយ​៤​លាន​រៀល​នៅឯ​ការិយាល័យ​របស់ខ្លួន​ជា​ថ្នូរ​និង​ការដោះលែង​វិញ​។​ ​ប្រភព​ដដែល​បាន​បន្តថា​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​នេះ​មាន​២​នាក់​ទី​១​ឈ្មោះ​ថៃ​សា​មាឌ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​។​២​ឈ្មោះ​ហឿន​រ័ត្ន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​អ្នក​ទាំង​២​នៅ​ភូមិ​ស្វាយ​សុ​ខោ​សង្កាត់​ជើង​ទឹក​ក្រុង​ព្រៃវែង​ខេត្តព្រៃវែង​។​ក្នុងនោះ​ម្នាក់​បាន​របួស​ហើម​ក្បាល​ជាំភ្នែក​ខៀវ​ហើម​ខ្លួន​និង​ដៃជើង​រងរបួស​ធ្ងន់​កំពុង​ព្យាបាល​ព្យួ​សេរ៉ូម​រៀងៗ​ខ្លួន​។​ជនដៃដល់​ត្រូវបាន​គេ​ស្គាល់​ថា​៖​អនុ​សេនីយ៍​ឯង​ទូច​ធារ៉ា​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តព្រៃវែង​។

សន្តិសុខ

​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ទៅ​តុលាការ​

បាត់ដំបង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​មា្ន​ក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​រូបនេះ​ដែល​កម្លាំង​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​នៅ​ភូមិ​តាំងយូ​ឃុំ​អូរ​ដារ​ស្រុក​កំរៀង​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០២០​។​ ​មន្ត្រីនគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​នី​វណ្ណដា​ហៅ​ហ៊ុ​ប​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​លំផាត់​ឃុំ​អូរ​ដារ​ស្រុក​កំរៀង​។​ វត្ថុតាង​ចាប់យក​បាន​មាន​៖​ថ្នាំញៀន​ប្រ​ភេ​មេ​តំ​ហ្វ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៥​ថង់​ទម្ងន់​៣,១៤​ក្រាម​(​ទាំង​សំបក​)​ថ្មាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)​ចំនួន​៧​គ្រាប់​ទម្ងន់​០,៦២​ក្រាម​ទូរស័ព្ទដៃ​២​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​ពណ៌​សលាយ​ខ្មៅ​គ្មាន​ស្លាក​លេខ​(​ចាស់​)៕ ​