កម្សាន្ត ព័ត៌មានសង្គម សន្តិសុខ

តារាចម្រៀងស៊ិនឧត្តមផល្លាទទួលមរណភាពដោយសារជំងឺមហារីកខួរក្បាល

ភ្នំពេញ៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយនៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១ថា៖ជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់ធនធានអ្នកចម្រៀង និងជាតារាសម្ដែងម្នាក់ទៀតហើយ គឺអ្នកនាងស៊ិន ឧត្តមផល្លា។លោកស្រីមានសមត្ថភាពច្រៀងបានច្រើនភាសានោះ បានទទួលមរណភាពហើយកាលពីព្រឹកមិញនេះ ដោយសារជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ។

បើតាមតារាសម្តែង សាវិន ហ្វីលីព ដែលជាមិត្តសិល្បៈរួមអាជីពបានប្រាប់អ្នកសារព័ត៌មាន នៅមុននេះបន្តិចថា តារាចម្រៀង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពនៅវេលាម៉ោង ៧៖៣០ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីក។

ជាការពិត កាលនៅមានជីវិត អ្នកនាង ស៊ិន ឧត្តមផល្លា នាពេលថ្មីៗនេះ បានដាច់ចិត្តទម្លាយប្រាប់មហាជន ក៏ដូចជាមិត្តរួមអាជីពថា៖នាងបានរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ។ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅត្រង់កក្រោមស្លឹកត្រចៀក ប៉ុណ្ណោះ ។

ពេលដែលទៅមន្ទីរពេទ្យពិនិត្យ គឺបង្ហាញថាដុំកូនកណ្តុរនោះជាដុំសាច់មហារីក ហើយក៏ព្យាបាលវះកាត់ចេញ និងមានអាការៈហាក់ប្រៀបបាននឹងជាសះស្បើយទៅហើយ។តែយ៉ាងណា បន្ទាប់ពីជានៅកន្លែងចាស់ វាក៏បានវិវត្តន៍ទៅស៊ីដល់ខួរក្បាល និងបានបង្កើតជាដុំសាច់មហារីកក្នុងខួរក្បាលតែម្តង ដែលរហូតក្លាយជាដំណាក់ធ្ងន់ធ្ងរ។

គួរជម្រាបថា អ្នកនាង ស៊ិន ឧត្តមផល្លា បានប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកនាងហាក់មានទស្សនិកជនស្គាល់ច្រើន និងមានប្រជាប្រិយភាពខ្លាំងឡើង ។ទោះបីជាវ័យកាន់តែជ្រេក្តី ដោយក្រៅពីច្រៀងបានទាំងភាសាអង់គ្លេស, ចិន និងខ្មែរផងនោះ អ្នកនាងមានសមត្ថភាពអាចសម្តែងរឿងផងដែរ។

តែយ៉ាងណា អ្នកនាង ស៊ិន ឧត្តមផល្លា បានបាត់មុខពីវិស័យចម្រៀង ១ឆ្នាំចុងក្រោយនេះ ដោយសារសម្រាកព្យាបាលជំងឺមហារីក ដែលទើបនឹងបង្ហាញប្រាប់សាធារណជនឱ្យដឹងនាពេលថ្មីៗនេះ ។តែជាអកុសលក្រោយនៅថ្ងៃទី២៨ ខែឧសភា នេះអ្នកនាងបានទទួមរណភាពហើយ ត្បិតមានការជួយជ្រោមជ្រែងពីក្រុមគ្រូពេទ្យ និងមិត្តសិល្បៈគ្រប់មជ្ឈដ្ឋានក្តី៕ដោយ៖វិចិត្រ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *