Featured កីឡា ព័ត៌មានអន្តរជាតិ

​ម្ចាស់​ពាន​បាល់ទាត់​ពិភពលោក​អា​ហ្ស​ង់​ទីន​បាន​ស្លាប់​ដោយសារ​គាំងបេះដូង​

អន្តរជាតិ​៖​កីឡាករ​បាល់ទាត់​អា​ហ្ស​ង់​ទីន​លោក​ឌី​ហ្គូ​ម៉ា​រ៉ា​ដូ​ណា​(DiegoMaradona)​បាន​ស្លាប់​ដោយសារ​គាំងបេះដូង នៅ​អាយុ ៦០​ឆ្នាំ​កាលពី​ថ្ងៃ​ពុធ​ទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​ ​លោក​ម៉ា​រ៉ា​ដូ​ណា​ត្រូវគេ​ទទួលស្គាល់ថា​ជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​ពិភពលោក​បន្ទាប់ពី​លោក​ជួយ​ឱ្យ​ប្រទេស​របស់លោក​ទទួលបាន​ពានរង្វាន់​ពិភពលោក នៅ​ឆ្នាំ ១៩៨៦​។​រដ្ឋាភិបាល​អា​ហ្ស​ង់​ទីន បានប្រកាស​កាន់ទុក្ខ​ថ្នាក់ជាតិ​រយៈពេល ៣​ថ្ងៃ ខណៈដែល​សព​របស់លោក​ម៉ា​រ៉ា​ដូ​ណា​នឹងដាក់​តម្កល់​នៅឯ​រដ្ឋ​CasaRosada​ជា​កន្លែង​កៅអី​របស់​រដ្ឋាភិបាល​អា​ហ្ស​ង់​ទីន​។​ កីឡាករ​បាល់ទាត់ អា​ហ្ស​ង់​ទីន លោក ឌី​ហ្គូ ម៉ា​រ៉ា​ដូ​ណា​ ​ ​សូមបញ្ជាក់ថា​លោក​ម៉ា​រ៉ា​ដូ​ណា​គឺជា​កីឡាករ​ដែល​បាន​លេង​ឱ្យ​ក្លិប​ជាច្រើន​រួមមាន​ក្លិប​បាល់ទាត់​បា​សេ​ឡូ​ណា (Barcelona) និង ក្លិប​ណា​ប៉ូ​លី (Napoli) ។​លោក​គឺជា​ប្រធាន​ក្រុម ក្នុង​ឆ្នាំ​ដែល​អា​ហ្ស​ង់​ទីន ឈ្នះ​ពានរង្វាន់​ពិភពលោក ឆ្នាំ ១៩៨៦ ដោយ​រកបាន​គ្រាប់​បាល់​ច្រើន ឈ្នះ​អង់គ្លេស​ក្នុង​វគ្គ​ផ្តាច់​ព័​ត្រ ។​រហូត​គេ​ដាក់​រហ័ស្ស​នាម​ហៅ​លោក​ថា​ជា ដៃ​របស់​ព្រះ​(Hand of God)៕​ឡេង ដេ​ត​ ​ ​ ​ ​

កីឡា

​ពេជ្រ ប៊ុន​សិទ្ធ និង ភួង ឡាំ​កូស៊ីន​នរណា​កក់​កៅអី​ជុំ​ទី​២?

ភ្នំពេញ​៖​ព្រឹត្តិការណ៍​TV5BoxingKnockOutSeriebyCellcard​សម្រាប់​ថ្ងៃទី​១៩​កញ្ញា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​២​រូប​ទៀតហើយ​ដែល​ត្រូវ​ប្រជែង​គ្នា​ដណ្ដើមយក​កៅអី​សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ។​ ​សម្រាប់​ព្រឹត្តិការណ៍​នេះ​អ្នកចាញ់​គឺ​ហាលអាវ​ចំពោះ​អ្នកឈ្នះ​នឹង​ឡើងទៅ​ប្រកួត​ជម្រុះ​បន្ត​នៅ​ជុំ​ទី​២​ទៀត ។​ពេជ្រ ប៊ុន​សិទ្ធ​ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជាយដែន​ភួ​ន ឡាំ​កូស៊ីន​មកពី​ក្លិប​សាន់​យ៉ាន់​នាគា ។​ពួកគេ​ជា​កំពូល​អ្នកខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ដូចគ្នា ។​ ​ ​ ខ្លាំង​និង​ខ្លាំង​ជួបគ្នា​មិនដឹងថា​នរណា​ប្រជែង​បាន​កៅអី​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​ហើយ​នរណា​ត្រូវ​វេចសម្ពាយ​ត្រឡប់ទៅផ្ទះ​វិញ​នោះទេ​។​ប៊ុន​សិទ្ធ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​ដង​ឈ្នះ​៥០​ដង​ចាញ់​១០​និង​ស្មើ​ពិន្ទុ​៨​ដង​។​គេ​ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​វ៉ៃ​ប្ដូរ​កែង​និង​ជង្គង់​មិនតែប៉ុណ្ណោះ​គេ​វ៉ៃ​មិនសូវ​ចេះ​សន្សំសំចៃ​កម្លាំង​ឡើយ ។​ ​ ចំពោះ​ភួ​ន​ឡាំ​កូស៊ីន​វិញ​មួយរយៈ​នេះ​គេ​បានធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយសារតែ​គេ​មាន​របៀប​វ៉ៃ​យ៉ាង​ពិសេស គឺ​ល្អ​ទាំង​វ៉ៃ​លុក និង ល្អ​ទាំង​ការការពារ​មិនតែប៉ុណ្ណោះ​កម្លាំង​គេ​ក៏​ល្អ ។​អ្នក​ប្រដាល់​ជាយដែន​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​៤៥​ដង ឈ្នះ​៣៥​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។​ ​ ជើង​ខ្លាំង​ភួ​ន​ឡាំ​កូស៊ីន​ដែល​ខំ​ស្កាត់​មកពី​ពី​ជាយដែន​ខេត្តបន្ទាយមានជ័យ​និង​ពេជ្រ​ប៊ុន​សិទ្ធ​ដែលជា​អ្នក​លេងដី​ក្រុងភ្នំពេញ​មិនដឹងថា​នរណា​ខ្ទាត​ចេញពី​ការប្រកួត​នោះឡើយ ? ​ ​សូមបញ្ជាក់ថា​មកទល់​ពេលនេះ​មាន​អ្នក​ប្រដាល់​ចំនួន​៣​រូប​ហើយ​ដែល​បាន​កក់​កៅ​អៅ​សម្រាប់​ប្រកួត​បន្ត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​ហើយក៏​មាន​អ្នក​ប្រដាល់​៣​រូប​ដែរ​ដែល​ខ្ទាត​ចេញពី​ការប្រកួត​នោះ ។​ ​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ​លន់​សៀកឡេង​ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ងួន​គា​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​ ​សៀកឡេង​ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​វ៉ៃ​ប្ដូរ​ហើយ​នៅពេល​ប្រកួត​ប្រសិនបើ​គេ​អាច​ផ្ដួល​គូប្រកួត​បាន​គេ​នឹង​ផ្ដួល​ភ្លាមៗ​តែម្ដង​។​តែ​ជួប​ជាមួយ​ងួន​គា​វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​គេ​ជា​អ្នក​ប្រដាល់​ចិត្តធ្ងន់​វ៉ៃ​មិន​ឆេវឆាវ​ជាពិសេស​គេ​ជា​អ្នក​ប្រដាល់​ដែល​មិន​ងាយ​គូប្រកួត​វាយ​ឱ្យ​សន្លប់​នោះឡើយ ។​ ​ជំនួប​មួយ​នេះ​នរណា​ឈ្នះ​តែ​សម្រាប់​ងួន​គា​ប្រសិនបើ​គេ​ចាញ់​នោះ​ក៏​គេ​ធ្វើ​ឲ្យ​គូប្រកួត​វេទនា​និង​ទ្រមខ្លួន​ដែរ​។​តុ​ប​ផេង​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ត្រូវបាន​ដាក់ឱ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សូ​ដា​លី​ម៉ូ​ក្លិប​គោព្រៃ​គុន​ខ្មែរ​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​ពួកគេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែល​មិនសូវមាន​គេ​ស្គាល់​នោះឡើយ​។​បើតាម​ការអះអាង​ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា​ពួកគេ​នៅ​ខ្ចី​មែន​តែ​ស្នៀតគុន​របស់គេ​មិន​អន់​ឡើយ​ពួកគេ​នឹងធ្វើ​ឲ្យ​គេ​កាន់តែ​ស្គាល់​តាមរយៈ​ការប្រកួត​នេះ​មិន​ខាន​។​ ​ថាំង​ឌី​ណា​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ពូកែ​ឌឺ​ម៉ន​ភា​រម្យ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទ​ម្ង់​៥៤​គីឡូក្រាម​។​ពួកគេ​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែលមាន​កលល្បិច​វ៉ៃ​ល្អ​និង​រហ័ស​ដូចគ្នា​។​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ទាំង​អ្នកឈ្នះ​ទាំង​អ្នកចាញ់​នឹង​ទ្រមខ្លួន​ដូចគ្នា​មិនខានឡើយ​៕​រ៉ូ​ហ្សា​ ​ ​ ​ ​ពេជ្រ ប៊ុន​សិទ្ធ និង ភួ​ន ឡាំ​កូស៊ីន​

កីឡា

​រិ​ន​ដេ​វិដ​ប្រើពេល​តែ​២​ទឹក​ប៉ុណ្ណោះ​សម្រាប់​កៅអី​ជុំ​ទី​២

ភ្នំពេញ​៖​ព្រឹត្តិការណ៍​TV5BoxingSeriebyCellcard​វគ្គ​ជម្រុះ​ជុំ​ទី​១​នា​យប់​ថ្ងៃទី​១២​ខែកញា​អ្នក​ប្រដាល់​រិ​ន ដេវីដ​ក្លិប​នាគរាជ​គុន​ខ្មែរ​ប្រើពេល​តែត្រឹម​២​ទឹក​ប៉ុណ្ណោះ​ផ្ដួល​អ្នក​ប្រដាល់​រឿន​សុខលី​ក្លិប​យុវជន​ពន្លក​ថ្មី​ព្រែក​ឯង​ឱ្យ​សន្លប់​ក្រោក​លែងរួច ។​ ​ សុខលី​ហាក់ដូចជា​បង្ហាញ​ពី​ភាព​គ្មាន​ជំនឿ​ចិត្ត​ចំពោះ​ការប្រកួត​នេះ​តាំង​ពីមុន​ការប្រកួតរ​ចាប់ផ្ដើម​ឯណោះ​ក្នុងខណៈដែល​រិ​ន​ដេវីដ​បាន​និយាយ​ដោយ​ប្រយ័ត្នប្រយែង​ថា​គេ​មិន​ហ៊ាន​មើលស្រាល​គូប្រកួត​ឡើយ​តែ​គេ​នឹង​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​។​ ដេវីដ​ពិតជា​ធ្វើ​បានល្អ​ដោយ​គេ​ទាត់​សុខលី​មួយ​ជើង​ចំក​ញ្ចឹ​ង ក និង​បន្ថែម​ប៉ុន្មាន​កណ្ដាប់ដៃ​ទៀត​ធ្វើ​រឿន សុខលី​សន្លប់​ក្រោក​លែងរួច​តែម្ដង ។​រឿន​សុខលី​ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​ដោយ​គ្មាន​វាសនា​បាន​ឡើងទៅ​ប្រកួត​ជុំ​ទី​២​ទៀតឡើយ​។​រីឯ​រិ​ន ដេវីដ​បាន​ឱកាស​កក់​កៅអី​សម្រាប់​ប្រកួត​វ​គ្គេ​ជម្រុះ​ជុំ​ទី​២​បន្តទៀត​។ ​ចំពោះ​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ​អ្នក​ប្រដាល់​នឹម​នន​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​បាន​បំពាន​ដល់​គូប្រកួត​របស់ខ្លួន​ភួង ពិសិដ្ឋ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​នៅ​ទឹក​ទី​ត្រូវ​អាជ្ញាកណ្ដាល​កំណត់ឱ្យ​ចាញ់​ដោយសារតែ​បំពាន​គូប្រកួត ។​ ​តាមពិត​ស្ថានភាព​នៃ​ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​សមត្ថភាព​មិនមាន​នរ​ណា​លើ​នរណា​ខ្លាំង​នោះទេ​។​តែ​នឹម​នន​ដែលជា​អ្នក​ប្រដាល់​ដែលមាន​មហិច្ឆតា​ចង់​ឈ្នះ​គូប្រកួត​ឱ្យបាន​ឆាប់​នោះ​នៅ​ទឹក​ទី​២​ខណៈដែល​ពិសិដ្ឋ​ដួល​នោះ​នឹម​នន​បាន​បន្ថែម​មួយ​ជង្គង់​ស្ដាំ​ចំ​ថ្គាម​ឆ្វេង​របស់​ពិសិដ្ឋ​បណ្ដាលឱ្យ​ពិសិដ្ឋ​ដួលសន្លប់​ក្រោក​លែងរួច​។​ លោក​ហ៊ិ​ន សៃ​ហេង​ដែលជា​អាជ្ញាកណ្ដាល​ដឹកនាំ​ ​ការប្រកួត​នោះបាន​ប្រាប់​ទៅ​ចៅក្រម​ទាំង​៥​រូប​ថា​នឹម នន​ពិតជា​បំពាន​លើ​គូប្រកួត​មែន ។ លោក​បាន​និយាយថា​បទបញ្ជា​នៃ​ការប្រកួត​ទោះបី​ដោយ​ចេតនា​ក៏ដោយ​អ​ចេតនា​ក៏ដោយ​ក៏មាន​កំហុស​ដូចគ្នា ។​ ​ស្នងការ​ប្រកួត​នៃ​ព្រឹត្តិការណ៍​នេះ​បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​អាជ្ញា​កណ្ដាល​ហើយក៏​កំណត់ឱ្យ​អ្នក​ប្រដាល់​នឹម​នន​ចាញ់​ភួង​ពិសិដ្ឋ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង​។​ប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​នេះដែរ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ខាំ​សូរិយា​ក្លិប​រ៉ា​ហាប់​ស្វ័យ​ប៉ាក​ត្រូវ​អ្នក​ប្រដាល់​ជើង​ចាស់​វៀត ប៊ុន​ឌឿ​ន​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ទាត់​ឱ្យ​ខូច​ជើង​នៅមុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ១ ។​ ​ ​ សម្រាប់​គូ​នេះ​នរណា​ក៏​ដឹង​ជាមុន​ថា​សូរិយា​មិនមែនជា​ឧបសគ្គ​សម្រាប់​ប៊ុន​ឌឿ​ន​ដែរ​តែ​សម្រាប់​ប៊ុន​ឌឿ​ន​ទំនងជា​មាន​មាន​ជំនឿ​ចិត្ត​ថា​ការប្រកួត​នេះ​គេ​នឹង​ឈ្នះ​រួចទៅហើយ​។​ទីបំផុត​ប៊ុន​ឌឿ​ន​ប្រើ​រយៈពេល​ខ្លី​បំផុត​ក្នុងការ​យកឈ្នះ​គូប្រកួត​៕​រ៉ូ​ហ្សា​ ​ ​ ​ ទិដ្ឋភាព​ប្រកួត​ ​

កីឡា

​សាលា​គុន​សុរិយា​ប្រកាស​ពី​ការចូលរួម​ប្រកួត​កីឡា​កា​រ៉ា​តេ​ទូទាំងប្រទេស​២០២០

​ភ្នំពេញ​៖​សាលា​គុន​កីឡា​កា​រ៉ា​តេ​សុរិយា​និង​ក្រសួងមហាផ្ទៃ​ធ្វើការ​ហ្វឹកហាត់​ជាប្រចាំ​នៅ​ក្លិប​របស់ខ្លួន​ដោយ​ស្ថិតក្រោម​ការប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចូលរួម​ការពារ​មេរោគ​COVID19​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ។​ដើម្បី ចូលរួម​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក ទូទាំងប្រទេស ២០២០​នៅ​ថ្ងៃ ២២ ដល់ ២៤ ខែ តុលា​២២២០​នៅ​សកលវិទ្យា​ភូមិន្ទ​ភ្នំពេញ​។​ ​លោក ឡា​ច ច័ន្ទដារ៉ា គ្រូបង្វឹក​ក្រសួង មហាផ្ទៃ និង​ជា​ម្ចាស់​សាលា​គុន​សុរិយា​បាន​ប្រាប់​ឱ្យដឹងថា ក្លិប​កីឡា​កា​រា​តេ​ក្រសួងមហាផ្ទៃ​និង​ក្លិប​សុរិយា​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ដែលមាន​សក្តានុពល​ជាច្រើនរូប​ទៅតាម​ប្រភេទ​ទម្ងន់​ដើម្បី​ចូលរួម​ក្នុងការ​ដណ្តើម​មេដាយ​នៃ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក ទូទាំងប្រទេស ២០២០​ខាងមុខនេះ​។​ ​ លោក​បាន​បន្តថា​កីឡាករ​កីឡាការិនី​សុទ្ធ​តែមាន​សមត្ថភាព​ខ្ពស់​ដែល​ពួកគេ​មានឱកាស​អាច​ដណ្តើម​មេដាយ​ពី​ការប្រកួត​លើក​នេះ​។​ហើយ​ថ្មីៗ​កន្លងមកនេះ​លោក​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចូលរួម​ព្រឹត្តិការណ៍​នៃ​ការប្រកួត​យុទ្ធសិល្ប៍​ចម្រុះ​ដណ្ដើម ពានរង្វាន់​សម្ដេច​ក្រឡា​ហោម​ស ខេង​លើក​ទី​៣ ដែល​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​កីឡា ក្រសួងមហាផ្ទៃ​ដោយ​ទទួលបាន​លទ្ធផល​ល្អ ៕​រ៉ូ​ហ្សា ​ ​ ​ ​x​ទិដ្ឋភាព​ហ្វឹកហាត់​ ​

កីឡា

​ធន អៀង​ឡៃ​ទម្លាក់​សេក សារ៉ាន​នៅ​ជុំ​ទី​១

​ភ្នំពេញ​៖​ព្រឹត្តិការណ៍​CallCardChampion​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​បានចាប់ផ្ដើម​ហើយ​លើស​ង្វៀន​ប៉ុស្ដិ៍​លេខ​៥​បានចាប់ផ្ដើម​ហើយ​នៅ​យប់​ថ្ងៃទី​២៩​សីហា​ឆ្នាំ​២០២០​។​ការប្រកួត​ដែលមាន​តែមួយ​គូ​នោះ​អ្នក​ប្រដាល់​ធន​អៀង​ឡៃ​ក្លិប​កងយោធពល​ខេមរភូមិន្ទ​បាន​យកឈ្នះ​អ្នក​ប្រដាល់​សេក​សារ៉ាន់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ​ដាច់​តែម្ដង​។​អៀង​ឡៃ​មានប្រៀប​លើ​គូប្រកួត​គ្រប់ទឹក​ទាំងអស់​ហើយ​ស្ថានភាព​នៃ​ការប្រកួត​អៀង​ឡៃ​វ៉ៃ​លិ​ក​ច្រើនជាង ។​ ​ ​ ចំពោះ​សារ៉ាន​វិញ​នៅ​ទឹក​ដំបូង​គេ​ហាក់ដូចជា​ក្លាហាន​គ្រាន់បើ​ហើយ​គេ​ក៏​បើក​ការវាយលុក​ច្រើន​ដែរ​។​តែ​បន្ទាប់​វ៉ៃ​លុក​មិនបាន​ផល​ហើយ​បែរជា​ត្រូវ​អៀង​ឡៃ​ច្រាស់​សង​មកវិញ​ផ្ទួនៗ​នោះ​អ្នក​ប្រដាល់​មកពី​ខេត្តសៀមរាប​រូបនេះ​វ៉ៃ​លែងចេញ​តែម្ដង​ដោយ​គេ​ដកថយ​និង​ការពារ​ច្រើនជាង​។​ បន្ទាប់ពី​ចប់​ការប្រកួត​ធន អៀង​ឡៃ​បានទទួល​ជ័យជំនះ​លើ​សេក សារ៉ាន់​ដោយ​ពិន្ទុ​។​ចៅក្រម​ទាំង​៥​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឱ្យ​អៀង​ឡៃ​​ឈ្នះ​គ្រប់ៗ​គ្នា​។​សេក​សារ៉ាន់​ហាលអាវ​ត្រឹម​ជុំ​ទី​១​នេះ​មុនគេ​ខណៈដែល​ធន​អៀង​ឡៃ​កក់​កៅអី​សម្រាប់​ប្រកួត​បន្ត​វគ្គ​ជម្រុះ​ជុំ​ទី​២​ទៀត ។​ ​ ​ ​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ​អ្នក​ប្រដាល់​ជើង​ថ្មី​សូត្រ​វាសនា​ក្លិប​បក្សី​ស្លាប​ដែក​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ជើងចាស់​រឿ​ម​វណ្ណៈ​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង​។​វណ្ណៈ​ដែលជា​អ្នក​ប្រដាល់​ចូលចិត្ត​ប្រើ​កែង​វាយប្រហារ​គូប្រកួត​នោះ​ទោះបី​កម្ពស់​របស់គេ​ចាញ់​ប្រៀប​វាសនា​ក៏ពិតមែន​ក៏​គេ​ព្យា​ ​យាម​ប្រើ​កែង​វាយប្រហារ​លើ​គូប្រកួត​ដោយ​គ្មាន​ញញើត​ដែរ​។​ការប្រើ​កែង​វាយប្រហារ​ដោយ​សន្ធាប់​បែបនេះ​ធ្វើឱ្យ​វាសនា​វ៉ៃ​ដោយ​ប្រយ័ត្ន​និង​មិនសូវ​ហ៊ាន​វាយប្រហារ​សង​វិញ​ឡើយ ។​ ​ ​ ទោះជា​យ៉ាងណា​ក៏​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​៥​ទឹក​ពេញ​ដោយ​លទ្ធផល​ចុងក្រោយ​រឿ​ម វណ្ណៈ​បានទទួល​ជ័យ​ជំ​នេះ​លើ​សូ​ត្ត​វាសនា​ដោយ​ពិន្ទុ​ទាំង​ទ្រមខ្លួន​។​រឿង​សារិទ្ធ​ក្លិប​ម្កុដ​រាជសីហ៍​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​សយ​សុខ​ក្លិប​ពន្លឺ​វិបុល​ដោយ​ពិន្ទុ​បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​ ​ ​ សារិទ្ធ​ដែលជា​អ្នក​ប្រដាល់​ពោរពេញ​ដោយ​អំណួត​នោះគេ​ព្យាយាម​ទាត់​និង​បញ្ចេញ​កណ្ដាប់ដៃ​វាយ​គូប្រកួត​ដោយ​ក្លាហាន​។​តែ​សយ​សុខ​ដែលមាន​ស្នៀត​ជង្គង់​ល្អ​នោះបាន​ច្រាស់​សង​វិញ​ចំ​គោលដៅ​បាន​យ៉ាង​ល្អ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​៥​ទឹក​ពេញ​ដែរ​ហើយ​លទ្ធផល​ចុងក្រោយ​សយ សុខ​ជា​អ្នក​បានទទួល​ជ័យជំនះ​។​ធន​ស៊ី​ហុង​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រើ​កែង​ផ្ដួល​អ្នក​ប្រដាល់​ថាំង​ឌី​ណា​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប​បណ្ដាលឱ្យ​ដួលសន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៤ ៕​រ៉ូ​ហ្សា​ ​

កីឡា

សហព័ន្ធ​កីឡា​ម៉ូតូ​ទឹកប្រកាស​ជ្រើសរើស​កីឡាការិនី២រូបសម្រាប់​ប្រកួត Asian Beach Games 2021

ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បានប្រកាស ជ្រើសរើស កីឡាការិនី ចំនួន​២​រូប ដើម្បី​ចូលរួម​ហ្វឹកហាត់ ជាមួយ​ក្រុម​ជម្រើសជាតិ ម៉ូតូ​ទឹក​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ Asian Beach Games 2021 នៅ​ប្រទេស​ចិន នា​ឆ្នាំ​២០២១​ខាងមុខនេះ​។​ ​កីឡាករ សាលី អ៊ូ​ម៉ើ​ត ដែលជា​កីឡាករ​ឆ្នើម​របស់​កម្ពុជា បានបង្ហាញ​ពី​ការតាំង​ចិត្ត ក្នុង​ការជួយ​បង្វឹក ដល់​កីឡាការិនី ទាំង​២​រូប ដើម្បី​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិ​កាណ៍ ខាងលើ នេះ ។​ជាមួយគ្នានេះ កីឡាករ​រូបនេះ ក៏បាន​បង្ហាញ ពី​ការបង្កើន​នូវ ការហ្វឹកហាត់​របស់ ខ្លួន ដើម្បី​ចូលរួម ក្នុង​ព្រឹត្តិការណ៍​នេះដែរ​។​ ​កីឡាករ​ឆ្នើម​រូបនេះ​បានបង្ហាញ​នូវ​ការតាំង​ចិត្ត​ថា​លោក​បាន​ត្រៀមខ្លួន​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន ដល់​កីឡាការិនី​ទាំង​២​រូប​និង​មិត្ត​រួម​អាជីព​ដទៃ ទៀត ដើម្បី​បន្ត​នាំយក​កិត្តិយស​មក​ជូន​ជាតិ ។​ ​សូមបញ្ជាក់ថា សាលី អ៊ូ​ម៉ើ​ត ដែល​បាន​ប្រឹងប្រែង ប្រកបដោយ​ឆន្ទៈ​ខ្ពស់ រហូត​ឈ្នះ​មេដាយមាស ពី​ការប្រកួត JET SKI WORLD CUP 2019 ដែលមាន​ប្រទេស​ជាង […]

កីឡា ព័ត៌មានសង្គម

រៀបចំ​ពិធី​ប្រកាស​ពានរង្វាន់​ជូន​ជ័យលាភី​ស្លាក​សញ្ញា​-​និមិត្តសញ្ញា ស៊ី​ហ្គេម

ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ហៅ​កាត់ គ​.​ជ​.​ប​.​អ​. នៅ​រសៀ​លថ្ងៃទី៧ខែសីហាឆ្នាំ២០២០​បានរៀបចំ​ពិធី​បី​ពាក់ព័ន្ធ​នឹង​ដំណើរ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ នា​ឆ្នាំ ២០២៣ ខាងមុខ ។ ពិធី​ទាំងបី​នេះ​រួមមាន ពិធី​ប្រកាស​ពានរង្វាន់​ជូន​ជ័យលាភី ស្លាក​សញ្ញា​-​និមិត្តសញ្ញា ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ (Logo-Mascot SEA Games – ASEAN ParaGames2023)​ព្រមទាំង​ពិធី​រាប់​ថយក្រោយ​១.០០០​ថ្ងៃ​នៃ​ដំណើរ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​នេះ ។​ ​ ពិធីនេះត្រូវបានរៀបចំឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោដែលជាពហុកីឡាដ្ឋានជាតិថ្មីដែលកម្ពុជា​បាន​សាងសង់​សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​តំបន់​មួយ​នេះ ក្រោ​មអធិបតីភាពដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ៕ភិរុម

កីឡា ព័ត៌មានសង្គម អប់រំ

​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​ហាត់ប្រាណ​និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​

​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​លោក​បណ្ឌិត​សភាចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​«​ការអនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​ហាត់ប្រាណ​និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ នៅតាម​រាជធានី​-​ខេត្ត និង ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​»​។​ ​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នេះ​។​ ​លោក​ហង់​ជួនណា​រ៉ុ​ន​ថ្លែងថា​នៅក្នុង​ការអនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​នេះ​ក្រសួង​ស្នើឱ្យ​ទីកន្លែង​ហាត់ប្រាណ​និង​លេង​កីឡា​ទាំងអស់​ត្រូវ​បន្ត​គោរព​តាម​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក​យ៉ាង​ត្រឹមត្រូវ​និង​ម៉ឺងម៉ាត់ នូវ​៤​ចំណុច​សំខាន់ៗ ៕​

កីឡា

ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​រយៈពេល​៤​ខែ

ភ្នំពេញ​៖​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​តេ​ក្វាន់​ដូ​WT​កម្រិត​គ្រូបង្វឹក​រយៈពេល​៤​ខែ​ដល់​សិក្ខាកាម​ជិត​១០​នាក់​ឱ្យ​ក្លាយជា​គ្រូបង្វឹក​កីឡា​ប្រភេទ​នេះ​នៅតាម​សាលារៀន​រដ្ឋ​និង​ក្លិប​តាម​បណ្តា​ខេត្ត​នានា​។​ ​ លោក​ឆ​យ​យ៉ុង​សុក​គ្រូបង្វឹក​ជម្រើសជាតិ​ប្រាប់​ឱ្យដឹងថា​វគ្គ​បំប៉ន​ដល់​គ្រូបង្វឹក​លើក​នេះ​ដោយ​ផ្តោតលើ​ការហ្វឹកហាត់​បច្ចេកទេស​លើ​វិញ្ញាសា​សម្តែង​មេគុន​។​ចំពោះ​សិក្ខាកាម​ទាំងអស់​ក្រោយពី​បញ្ចប់​ក៏​បន្ត​បំពេញបេសកកម្ម​ទៅតាម​សាលារៀន​នានា​នៅ​ទូទាំងប្រទេស​។​ការបង្ហាត់បង្រៀន​ដោយ​រូបលោក​ផ្ទាល់​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ​នៅ​អាគារ​ប៊ូ​យ៉ុង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​ ​លោក​គ្រ​បាន​បន្តថា​វគ្គ​នេះ​ក្នុង​គោលបំណង​ក្នុងការ​អភិឌ្ឍន​វិស័យ​កីឡា​តេ​ក្វាន់​ដូ​WT​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​ជា​ផែនការមេ​របស់​ប្រធាន​ខេ​មរ​សហព័ន្ធ​ជំរុញ​ពង្រីក​កីឡា​មួយ​នេះ​មាន​ទូទាំងប្រទេស និង​ត្រៀម​ដាក់​បញ្ជូន​លើក​ការសិក្សា​តាម​សាលា​រដ្ឋ​។ ​វគ្គ​បណ្តុះបណ្តាល​នេះ អាច​ប្រព្រឹត្តទៅបាន ដោយ សារបាន​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការជួយ​ព​ន្លឿ​ន​ខេ​មរ​សហព័ន្ធ តេ​ក្វាន់​ដូ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល ធនធានមនុស្ស ។​ដូចជា​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្ដាល​-​ចៅក្រម និង​គ្រូបង្វឹក​តេ​ក្វាន់​ដូ​ថ្នាក់មូលដ្ឋាន​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ​ជាដើម​សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នា​ឆ្នាំ​២០២៣​ខាងមុខ​និង​ត្រៀម​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា​។​ ​លោក​គង់​ស​ក្ខិ​ដា​អគ្គលេខាធិការ​នៃ​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​WT​បានឱ្យដឹងថា​កន្លងមក​សហព័ន្ធ​ធ្លាប់​បើក​វគ្គ​បណ្តុះបណ្តាល​យើង​រៀបចំ​ចែកចេញជា​២​វគ្គ​ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន​៥០​នាក់​មកពី​រាជធានី​ខេត្ត​ចំនួន​៤ គឺ​ភ្នំពេញ កណ្តាល បាត់ដំបង់ និង​សៀមរាប​។​ ​ដោយ​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្ដាល​ចៅក្រម​តេ​ក្វាន់​ដូ​ថ្នាក់មូលដ្ឋាន​-​ជាតិ​មាន​សិក្ខាកាម​សរុប​ចំនួន​២៥​នាក់​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​សាល​ហ្វឹកហាត់​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​-​ខ្មែរ បង្រៀន​ដោយ​អាជ្ញាកណ្តាល​អន្តរជាតិ​លោក​ហែម​សំណាង​និង​លោក​យឹម​ស​ត្ថា​៕​សហការី​

កីឡា

​ខ្លា​ចាស់ សេន កុសល ជួប​ជាមួយ​អ្នក​ប្រដាល់​ស្រករ​ក្រោយ ឆូ​ន បួន​

ភ្នំពេញ​៖ អ្នក​ប្រដាល់​ចាស់វស្សា សេន កុសល ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ត្រូវបាន​ដាក់ឱ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជំនាន់​ថ្មី ឆូ​ន បួន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១​លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍ នា​រសៀល ថ្ងៃទី​២០ មិថុនា ខាងមុខនេះ​។​ ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​។ នេះ​ជាការ​ជួប​ប្រកួត​គ្នា​លើកដំបូង​ហើយ សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​។ ឆូ​ន បួន ស្គាល់​សង្វៀន​ប្រដាល់ ក្រោយ​កុសល​ទេ តែ​គេ​ហាក់ដូចជា​ឆាប់ ប្រជែង​បាន​ភាពល្បីល្បាញ បាន​លឿន​គ្រាន់បើ ដោយសារតែ​ការប្រកួត​របស់គេ ភាគច្រើន បានទទួល​ជ័យជំនះ ។​ មិនតែប៉ុណ្ណោះ មាន​អ្នក​ប្រដាល់​ជើងចាស់ មិនតិច​ទេ ដែល​ចាញ់​ក្រោម​ថ្វីដៃ ឆូ​ន បួន​។ ជាមួយនឹង​កម្លាំង​ដ៍​អស្ចារ្យ​នោះ អ្នក​ប្រដាល់​រូបនេះ មាន​ភាព​អំណត់​ខ្ពស់ ចិត្តហ៊ាន និង​មាន​ផ្លែ​វ៉ៃ​ចេញ​ល្អ និង​ភាគច្រើន ចំ​គោលដៅ​ទៀតផង​។​ ​សម្រាប់ កុសល គេ​ក៏​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​ដែរ ។ […]